Browsing Category

អន្តរជាតិ

ព័ត៌មានអន្តរជាតិ

តម្លៃហ៊ុនSAMSUNG ធ្លាក់ចុះ​បន្ទាប់ពីប្រធានត្រូវបានចាប់ខ្លួន​

សេអ៊ូល ៖ តម្លៃហ៊ុនរបស់ក្រុមហ៊ុន SAMSUNG បានធ្លាក់ចុះរហូតដល់ ១,៤២ % មកនៅត្រឹមតែ ១.៨៧៤.០០០ វ៉ុនប៉ុណ្ណោះក្នុងមួយហ៊ុន ក្រោយពីតុលាការប្រទេសកូរ៉េខាងត្បូងបានសម្រេចចាប់ខ្លួន លោក លី ជេយ៉ុង ហើយ ពីបទសូកប៉ាន់…

​សាច់ញាតិកាន់ទុក្ខជនរងគ្រោះក្នុងករណីបំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថាន ​

ប៉ាគីស្ថាន ៖ សាច់ញាតិជនរងគ្រោះជាច្រើនបានមកកាន់ទុក្ខមនុស្សជាទីស្រឡាញ់របស់ខ្លួន នៅថ្ងៃសុក្រនេះ គឺរយៈពេលមួយថ្ងៃ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានវាយប្រហារនៅខាងក្នុងទីសក្ការៈបូជាល្បីល្បាញនៅក្នុងទីក្រុងសេវេន (Sehwan) ប្រទេសប៉ាគីស្ថាន…

ក្វាតេម៉ាឡាច្រានចោលពាក្យចចាមអារ៉ាមរឿងធ្វើរដ្ឋប្រហារ​ក្នុងប្រទេស

ក្វាតេម៉ាឡា ៖ នៅថ្ងៃសុក្រនេះ លោក ជីមមី ម៉ូរ៉ាឡេស (Jimmy Morales) ប្រធានាធិបតីប្រទេសក្វាតេម៉ាឡាបានច្រានចោលពាក្យចចាមអារ៉ាមដែលថានឹងមានការធ្វើរដ្ឋប្រហារក្នុងប្រទេស  បន្ទាប់ពីបងប្រុស និងក្មួយប្រុសរបស់លោកត្រូវបានកាត់ទោសឲ្យជាប់ឃុំក្នុងផ្ទះ…

ប្រទេសសមាជិក​NATOព្រមព្រៀងគ្នាពង្រឹងវត្តមានកងទ័ព​នៅសមុទ្រខ្មៅ​

បែលហ្ស៊ិក ៖ លោក ជីន ស្តូលធីនប៊ឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ (NATO) បានប្រកាសនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃសុក្រនេះថា ក្រុមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាសមាជិកអង្គការណាតូ…

ម៉ាឡេស៊ីឃាត់ខ្លួនជនសង្ស័យ​៣នាក់​ក្នុងការស្លាប់​​បងប្រុសមេដឹកនាំកូរ៉េខាងជើង

ម៉ាឡេស៊ី ៖ ប៉ូលិសប្រទេសម៉ាឡេស៊ីបានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ហើយដែលជាប់ទាក់ទិនក្នុងករណីឃាតកម្មលើលោក គីម ជុងណាម ដែលជាបងប្រុសម្តាយផ្សេងគ្នាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គិតមកទល់ថ្ងៃសុក្រនេះ ។…

ពលរដ្ឋប៉េរូរាប់ពាន់នាក់​បាតុកម្មជុំវិញរឿងអាស្រូវពុករលួយ​ប្រធានាធិបតី​

លីម៉ា ៖ កាលពីថ្ងៃព្រហស្បតិ៍ ពលរដ្ឋក្នុងប្រទេសប៉េរូរាប់ពាន់នាក់បានផ្ដុំគ្នាតាមដងផ្លូវក្នុងទីក្រុងលីម៉ា (Lima) ដើម្បីធ្វើបាតុកម្មប្រឆាំងរឿងអាស្រូវអំពើពុករលួយមួយដែលនាំឲ្យមានការដីកាចាប់ខ្លួនលោក អាឡេកជេនដ្រូ តូឡេដូ (Alejandro Toledo)…

ស្រ្តីនិងកុមារ​៨នាក់ស្លាប់ក្នុងការវាយប្រហារតាម​អាកាស​យេម៉ែន​

យេម៉ែន ៖ ស្រ្តីនិងកុមារយ៉ាងតិច ៨ នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទី (Houthi) ដែលស្ថិតនៅក្បែរទីក្រុងសាណា (Sanaa) ប្រទេសយេមែន…

តុលាការ​ហុងកុងកាត់ទោសប៉ូលិស​៧នាក់​ជាប់គុក២ឆ្នាំ​

ហុងកុង ៖  នៅថ្ងៃសុក្រនេះ តុលាការទីក្រុងហុងកុង បានចេញសេចក្តីសម្រេចកាត់ទោសប៉ូលិសហុងកុង ៧ រូបឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពីបទបង្កឲ្យមានរបួសស្នាមទៅលើរាងកាយសកម្មជនម្នាក់ក្នុងកំលុងពេលមានការតវ៉ាប្រឆាំងមួយកាលពីឆ្នាំ ២០១៤ ។ សូមរំឭកថា…

​ពលរដ្ឋ​អាម៉េរិក​បាតុកម្មប្រឆាំងនយោបាយអន្តោប្រវេសន៍​ដូណាល់ ត្រាំ

ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗនៅទូទាំងសហរដ្ឋអាម៉េរិកបានបិទទ្វារ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែ កុម្ភៈ…

តុលាការចាប់ខ្លួនអនុប្រធានSAMSUNG

តុលាការនៅប្រទេសកូរ៉េខាងត្បូងបានសម្រេចចេញដីកាចាប់ខ្លួនអ្នកបន្តវេនគ្រប់គ្រងក្រុមហ៊ុន SAMSUNG ជាប់ចោទពីបទសូកប៉ាន់ និងករណីមួយចំនួនក្នុងរឿងអាស្រូវអំពើពុករលួយមួយចំនួននៅព្រឹកថ្ងៃសុក្រនេះ ។ លោក លី ជេ យ៉ុង អាយុ ៤៨ ឆ្នាំដែលជាអនុប្រធានក្រុមហ៊ុន…

មនុស្សជាង១០០នាក់ស្លាប់និងរបួសដោយសារបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់

ក្រសួងមហាផ្ទៃប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥១ នាក់ ហើយជាង ៦០ នាក់ទៀតបានរងរបួសនៅកន្លែងលក់រថយន្តមួយកន្លែងក្នុងទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍ ។…

មនុស្ស១១នាក់រងរបួសក្នុងគ្រោះថ្នាក់ទូកបុកគ្នានៅន័រវែស

ន័រវែស ៖ មនុស្សចំនួន ១១ នាក់ក្នុងនោះភ្ញៀវទេសចរចំនួន ១០ នាក់បានរងរបួសក្រោយពីបានប៉ើងធ្លាក់ចូលក្នុងទឹកនៅពេលទូកលឿនចំនួន ២ គ្រឿងបានបើកបុកគ្នានៅពេលជិះកម្សាន្តក្នុងសមុទ្រ នាទីក្រុងហាស្តាដភាគខាងជើងប្រទេស ។ ទូកលឿនទាំងពីរគ្រឿងដែលដឹកមនុស្សសរុបចំនួន…

​ចិននិងអង់គ្លេសរួមគ្នាលើកកម្ពស់ពាណិជ្ជកម្មសេរី

ប៉េកាំង ៖ ប្រទេសចិន និងចក្រភពអង់គ្លេស បានសន្យាគ្នាហើយថានឹងលើកកម្ពស់ពាណិជ្ជកម្មសេរី ជាមួយនឹងការកសាងកិច្ចសហប្រតិបត្តិដ៏រឹងមាំមួយឆ្ពោះទៅបង្កើតឲ្យបានសេដ្ឋកិច្ចសកលមួយដែលមានលក្ខណៈបើកចំហ ។…

បំផ្ទុះគ្រាប់បែកស្លាប់៧៥នាក់និងមួយចំនួនរងរបួសនៅប៉ាគីស្ថាន

ប៉ាគីស្ថាន ៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាមម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅកន្លែងគោរពបូជាដ៏ល្បីឈ្មោះមួយកន្លែងនៅភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានដោយបានសម្លាប់មនុស្សយ៉ាងតិច ៧៥ នាក់…

ប៉ូលិសថៃព័ទ្ធចាប់ព្រះចៅអធិការវត្តទាក់ទិនឧក្រិដ្ឋកម្មនិងកេងលុយ ៤០ លានដុល្លារ

បាងកក ៖ កងកម្លាំងប៉ូលិសថៃ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការវាយឆ្មក់វត្តអារាមព្រះពុទ្ធសាសនាដ៏ចម្រូងចម្រាសមួយកន្លែងដើម្បីស្វែងរកឃាត់ខ្លួនព្រះចៅអធិការវត្តទាក់ទិននឹងអំពើឧក្រិដ្ឋកម្មមួយចំនួនរួមទាំងការកិបកេងថវិកាចំនួន ៤០ លានដុល្លារអាមេរិក ។…

ម៉ុងហ្គោលី ៖ ត្រជាក់ដល់-៥០អង្សាសេ សូមពលរដ្ឋប្រុងប្រយ័ត្ន

មន្ត្រីកាកបាទក្រហមបាននិយាយពីថ្ងៃម្សិលមិញថា អាកាសធាតុត្រជាក់ខ្លាំងកំពុងបង្កគ្រោះថ្នាក់ដល់អ្នកគង្វាលសត្វពាហនៈនិងសមាជិកក្រុមគ្រួសារជាង ១៥ ម៉ឺននាក់នៅប្រទេសម៉ុងហ្គោលី ជាហេតុធ្វើឲ្យកាកបាទក្រហមប្រកាសគ្រោះអាសន្នប្រាប់ឲ្យប្រជាពលរដ្ឋបុ្រងប្រយ័ត្ន ។…

​ប្រេស៊ីល ៖ ការធ្វើកូដកម្ម​ប៉ូលិស​ឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ច​ដុនដាបរដ្ឋាភិបាល

ប្រេស៊ីល ៖ ក្រុមអ្នកវិភាគព្រឹត្តិការណ៍បច្ចុប្បន្នបាននិយាយថា ការធ្វើកូដកម្មរបស់ប៉ូលិសនៅប្រទេសប្រេស៊ីលកាលពីពេលកន្លងទៅថ្មីៗនោះបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចដ៏យ៉ាប់យឺនរបស់រដ្ឋាភិបាលប្រេស៊ីល ។ ក្រុមអ្នកវិភាគបាននិយាយទៀតថា…

យោធាកូរ៉េខាងជើងដើរក្បួនព្យុហយាតា្របង្ហាញភក្ដីភាពចំពោះមេដឹកនាំខ្លួន

កូរ៉េខាងជើង ៖ យោធាប្រទេសកូរ៉េខាងជើងបានដើរក្បួនព្យុហយាត្រាដ៏ធំមួយក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធដើម្បីប្រារព្ធខួបលើកទី ៧៥ នៃថ្ងៃកំណើតរបស់មេដឹកនាំប្រទេសកូរ៉េខាងជើងលោក  គីម ជុងអ៊ីល (Kim Jong Il) ដែលបានទទួលមរណភាពកន្លងទៅនោះ ។ គួររំឭកថា លោក…

​ថៃ ​អាម៉េរិក និងកូរ៉េខាងត្បូង ធ្វើ​សមយុទ្ធផ្លូវទឹក និងផ្លូវគោកប្រចាំឆ្នាំ​

ថៃ ៖ នៅថ្ងៃព្រហស្បតិ៍នេះ កងម៉ារីនមកពីប្រទេសថៃ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានចូលរួមនៅក្នុងការហ្វឹកហាត់ការវាយប្រហារតាមជើងទឹក និងជើងគោកនៅឯមូលដ្ឋានកងទ័ពជើងទឹកប្រទេសថៃ ក្នុងកំលុងពេលសមយុទ្ធយោធាមានឈ្មោះថា «ពស់វែកមាស» លើកទី ៣៦ ។ សមយុទ្ធយោធា…

ចិន ៖ អ្នកស្លាប់ដោយ​ជំងឺផ្ដាសាយបក្សីកើនដល់៧៩នាក់ ​

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថា ពួកគេកំពុងពង្រឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី H7N9 បន្ទាប់ពីចំនួនមនុស្សបាត់បង់ជីវិតដោយសារជំងឺនេះកើនឡើងដល់ ៧៩ នាក់ កាលពីខែមករា ។…