លោកហ៊ុយ វណ្ណៈ ៖ ពលរដ្ឋកម្ពុជាត្រូវរួមគ្នាធ្វើកិច្ចការ៣យ៉ាងសម្រាប់ផលប្រយោជន៍រួមនា១០ឆ្នាំក្រោយ

21740393_1886632418021208_7603088512797843044_n

(តាកែវ) ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា (ស.ស.សក) នាល្ងាចថ្ងៃអាទិត្យនេះ បានបង្ហោះចេញនូវប្រធានបទមួយចេញពីស្រុកកំណើតនាឯខេត្តតាកែវ នៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនស្តីពី កិច្ចការ៣យ៉ាង ដែលយើងត្រូវរួមគ្នាធ្វើបន្ទាន់ ដើម្បីបានផលក្នុងរយៈពេល១០ឆ្នាំទៅមុខ។

21462725_1887907404560376_6787748537737801241_nផលក្ហងថ

កិច្ចការទាំង ៣ យ៉ាងនេះ រួមមាន ១)ការគោរពច្បាប់ទាំងច្បាប់បើកបរនិងច្បាប់សង្គម ២)ការអប់រំបរិស្ថាន និង៣)វប្បធម៌ជជែកផ្លាស់ប្តូរមតិយោបល់ដើម្បីស្ថាបនា ហើយត្រូវ លោក ហ៊ុយ វណ្ណៈ ពន្យល់ថា មេរៀនទាំង៣នេះ វាមិនមែនត្រឹមតែជា«បំណិនជីវិត»ទេ ក៏ប៉ុន្តែវាជាគុណភាព«ជីវិត»ស្លាប់រស់របស់សង្គមជាតិតែម្តង។

ជាមួយគ្នានេះ ប្រធានសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា បានសរសេររៀបរាប់ ដោយពន្យល់ មួយចំណុច ម្តងៗ ដោយមានខ្លឹមសារដូចខាងក្រោមនេះ ៖

ទី១- អំពីការគោរពច្បាប់៖ ការគោរពច្បាប់ គឺវាឆ្លុះបញ្ចាំងពីតម្លៃនៃសង្គមទាំងមូលតែម្តង។ យើងរៀនមុខវិជ្ជាពលរដ្ឋវិជ្ជា គឺមិនគ្រប់ទេ។ ត្រូវតែរៀនច្បាប់ទាំងការបើកបរ និងច្បាប់សង្គមចាប់តាំងពីថ្នាក់អនុវិទ្យាល័យឡើងទៅ ដើម្បីយើងដឹងខុសនិងត្រូវ ហើយអប់រំខ្លួនយើងម្នាក់ៗឲ្យជៀសវាងការបំពានច្បាប់ បំពានតម្លៃមនុស្សដោយចេតនានិងអចេតនា។ «ច្បាប់» មិនមែនទាល់តែអ្នកច្បាប់ទើបត្រូវចេះនោះទេ វាចាប់ផ្តើមពីយើងយល់ដឹង ហើយបង្ការវាដោយខ្លួនឯងទើបជាពលរដ្ឋស៊ីវីល័យ។ អ្នកណាបំពានច្បាប់ចរាចរ? គឺយើង!

21740579_1887952484555868_2871443975526477284_n
ទី២- ការងារបិស្ថាន៖ គឺវាទាក់ទងគុណភាពជីវិតយើងផ្ទាល់ សុខភាពយើង សោភ័ណភាពរបស់ប្រទេស និងពិភពលោកយើងទាំងមូលតែម្តង ហើយត្រូវការចូលរួមពីម្នាក់ៗឡើងទៅ។ ការរស់នៅស្អាត គឺចាប់ផ្តើមតាំងពីយើងមានជីវិត។ ដូច្នេះការងារបរិស្ថាន គឺត្រូវចាប់ផ្តើមបញ្ជ្រៀបចាប់តាំងពីកម្រិតបឋមសិក្សាឡើងទៅ។ អ្នកណាដែលធ្វើឲ្យផ្ទះយើងគគ្រិច? អ្នកណាធ្វើឲ្យទីក្រុងយើងមិនស្អាត? គឺយើង!

21740375_1887952467889203_4795915236313567586_n
៣- វប្បធម៌នៃការជជែកពិភាក្សា៖ យើងមិនត្រូវរៀនវប្បធម៌ជជែកពីអ្នកនយោបាយនោះទេ ពីព្រោះពួកនេះ ឆ្កួតធ្វើចេះ ល្ងង់ធ្វើប្រាជ្ញា បំពល់សង្គមតែរឿងដណ្តើមអំណាច រហូតយកមនោគមន៍វិជ្ជាខាងក្រៅមកបំពុលសង្គមក៏មាន។ វប្បធម៌ជជែក គឺត្រូវពង្រឹងចាប់តាំងពីកម្រិតអនុវិទ្យាល័យឡើងទៅ។ ការរៀនពិភាក្សា student center គឺរៀនពិភាក្សាលើហេតុផល ទទួលស្គាល់ គោរពគ្នា និងក្នុន័យស្ថាបនា។ មិនមែនជជែកយកឈ្នះ ជជែកបែបព្រហ៊ើន ប្រឆាំងផ្កាប់មុខ ជជែកដោយមិនទទួលខុសត្រូវ ជជែកបែបប្រមាថមិនគោរពភាពខុសគ្នា មិនគោរពចាស់ទុំ ដូចអ្វីដែលបរិយាកាសអ្នកនយោបាយពង្វក់យុវជនឲ្យព្រហ៊ើននោះទេ។ យើងមិនត្រូវរៀននិយាយតាមអ្នកនយោបាយ៖ «ទៅស្រែ ប្រាប់កសិករឲ្យស្រូវឡើងថ្លៃ! ដល់មកផ្សារ ប្រាប់អាជីករឲ្យ អង្ករចុះថោក។ វាបញ្ច្រាសគ្នា តាមរបៀបបោកប្រាស់»។

21740374_1887952471222536_2216068209968979373_n

ប្រធានសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ជាចុងក្រោយនៃសំណេរ របស់ខ្លួនថា «បញ្ហាទាំង៣ខាងលើ គឺជាផលប្រយោជន៍របស់យើងទាំងអស់គ្នានៅកម្ពុជាតែម្តងដែលត្រូវចូលរួមដោះស្រាយនិងកែលម្អរពីឥឡូវនេះ ដើម្បីបានផល១០ឆ្នាំខាងមុខ។ យើងត្រូវរៀបចំជាមេរៀនបញ្ចូលក្នុងកម្មវិធីសិក្សា និងមានការប្រឡងដូចមុខវិជ្ជាឯទៀតដែរ។ «ពត់មនុស្ស គឺពត់ពីក្មេង ទើបមានប្រសិទ្ធភាព»៕( SN-ពុទ្ធិរៈ)

អត្ថបទដែលជាប់ទាក់ទង