យុវជនខ្មែរដែលមានជំនាញឆុងកាហ្វេនឹងមានឱកាសទទួលបានវិញ្ញាបនបត្រស្តង់ដាអាស៊ាន

17038908_1825256514404316_6788208383553413408_o
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសថា ក្រសួងបានសហការជាមួយក្រុមហ៊ុន KOFI នឹងរៀបចំប្រឡងធ្វើតេស្តសមត្ថភាពយុវជន ដែលកំពុងបម្រើការងារតាមភោជនីយដ្ឋាន ហាងកាហ្វេ ឬសណ្ឋាគារ ដែលមានជំនាញឆុងកាហ្វេ (Barista) ដើម្បីផ្តល់វិញ្ញាបនបត្រទទួលស្គាល់សមត្ថភាពស្របតាមស្តង់ដាអាស៊ាន។

 
ក្រសួងទេសចរណ៍ បញ្ជាក់ថា ការធ្វើតេស្តសមត្ថភាពនេះ ជាកម្មវិធីការងារមួយរបស់ក្រសួងទេសចរណ៍ ដើម្បីលើកទឹកចិត្តដល់យុវជនឱ្យខិតខំអភិវឌ្ឍជំនាញរបស់ខ្លួន ឆ្លើយតបនឹងតម្រូវការការងារផ្នែកទេសចរណ៍ ដែលកំពុងតែមានការកើនឡើងនៅកម្ពុជា។

 

កម្មវិធីវាយតម្លៃសមត្ថភាពខាងលើ រៀបចំឡើងស្របតាមមុំយុទ្ធសាស្ត្រ «បុគ្គលិកម្នាក់ ជំនាញមួយ» ដែលក្រសួងទេសចរណ៍បានដាក់ចុះ ដើម្បីសម្រេចចក្ខុវិស័យ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឆ្នាំ២០១២ ដល់ ២០២០ ហើយសម្រាប់ជ័យលាភី នឹងត្រូវបានទទួលស្គាល់ថា មានសមត្ថភាពតាមស្តង់ដាអាស៊ាន ដោយលេខាធិការដ្ឋានអាស៊ាន ។

 
សូមជំរាបថា បច្ចុប្បន្នយុវជនប្រមាណ ៦២ម៉ឺននាក់ កំពុងបម្រើការងារដោយផ្ទាល់ក្នុងវិស័យទេសចរណ៍កម្ពុជា ហើយនៅឆ្នាំ២០២០ ជាមួយនឹងការរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងបង្កើនការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់ ៕(SN-ពុទ្ធិរៈ)

 

20994294_1438123129615828_614499396109629806_n21077573_1438123139615827_7928812080232221619_n

 

 

 

អត្ថបទដែលជាប់ទាក់ទង