ក្រសួងការងារធ្វើការបង្ហាញលទ្ធផល(វិញ្ញាសា សរសេរ) នៃការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌថ្មី

(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផល(វិញ្ញាសា សរសេរ) នៃការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌថ្មី កាល់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ។

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងការងារ ដែល Swift News ទទួលបានមកថា៖ លទ្ធផល(វិញ្ញាសា សរសេរ) នៃការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌថ្មី កាល់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ និងបិទប្រកាសនៅទីស្តីការក្រសួង និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នាថ្ងៃទី១៦ ខែសីហា  ដោយឡែកចំពោះបេក្ខជន ដែលបានប្រឡងជាប់វិញ្ញាសាសរសេ ត្រូវអញ្ជើញប្រឡងវិញ្ញាសាសួរផ្ទាល់មាត់នាថ្ងៃច័ន្ទទី២៨ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំA នៃទីស្តីការក្រសួង វេលាម៉ោង៨.៣០នាទីព្រឹក៕(SN- ជុំសុធន)

(សូមចូលមើលលិខិតជូនដំណឹងខាងក្រោម)

20841732_827800370728122_3022873673110175170_n

អត្ថបទដែលជាប់ទាក់ទង