លោក ហេង សួរ ៖ ពីថ្ងៃនេះតទៅពលករខ្មែរធ្វើកានៅថៃមិនបាច់ព្រួយពីការចាប់បញ្ជូនមកកម្ពុជាទេ

(ភ្នំពេញ) ៖ សន្និសីទសារព័ត៌មានដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១១កន្លះ អ្នកណាំពាក្យនៃក្រសួងការងារ លោក ហេង សួរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចាប់ពីថ្ងៃនេះតទៅសម្រាប់ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ  មិនបាច់ព្រួយបារម្មពីការភ័យខ្លាចថៅកែដេញ ឬតម្រួតថៃចាប់បញ្ជូនមកកម្ពុជាវិញទេ ពីព្រោះក្រសួងការងារថៃបានឯកភាពទៅតាមសំណូមពរកម្ពុជាយើងដើម្បីទុក្ខពេលទៅដល់នយោជកថៃក៏ដួចជាពលករកម្ពុជាយើងបំពេញឯងសារស្របច្បាប់តាមក្រោយ។

អ្នកនាំពាក្យរូបនេះបានបន្តថា នៅក្នុងការសំណូមពររបស់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ទៅកាន់ក្រសួងការងារនៃប្រទេសថៃទៅលើការងាររបស់ពលករ និងឯងសារស្របច្បាប់ធ្វើការងារនៅប្រទេសថៃ ខាងភាគីថៃបានយល់ព្រមនិងទទួលយកនូវការសំណូមពររបស់កម្ពុជាយើងដែរ ពីព្រោះក្នុងចំណោមពលករខ្មែរយើងដែលបានទៅធ្វើការនៅប្រទេសថៃនេះគឺមួយចំនួនធំគឺស្របច្បាប់ដែលមានលិខិតឆ្លងដែន ហើយមួយរយៈធំមកពលករខ្មែរក៏បានប្តូរថៅកែ ទៅធ្វើការនៅកន្លែងផ្សេង ឬផ្លាស់ប្តូររោងចក្រទៅខេត្តផ្សេងហើយពួកគាត់មិនបានបំពេញតាមនីតិវិធីក្នុងច្បាប់ការងារថៃ ចឹងពួកគាត់ជាពលករដែលធ្វើការហើយផ្លាស់ប្តូរទៅខេត្តផ្សេងៗនោះបែរជាពួកគាត់ខុសច្បាប់ទៅវិញ ដោយពីមុនពួកគាត់ធ្វើច្បាប់បំពេញការងារនៅខេត្តផ្សេង ហើយផ្លាស់ប្តូរទៅធ្វើខេត្តមួយគឺខុសគោលការណ៍ច្បាប់នៃប្រទេសថៃ ប៉ុន្តែខាងកម្ពុជាយើងក៏បានសុំការយោគយល់ពីខាងភាគីថៃដែរ ។

លោក ហេង សួរ បានបញ្ជាក់ថា នៅក្នុងសប្តាហ៍ទីមួយ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ខាងក្រសួងការងារនិងចាត់ក្រុមការងារចំនួន២០ក្រុមចុះទៅបញ្ជាក់អត្តសញ្ញាណផ្តល់នូវលិខិតធ្វើដំណើរជូនទៅដល់ពលករខ្មែរយើងដែលធ្វើការងារនៅប្រទេសថៃ ហើយធ្វើមួយថ្ងៃនិងបានក្នុងធ្វើតែម្តង់ដោយមិនចាំបាច់រងចាំយូនោះទេ ហើយភាគីខាងប្រទេសថៃក៏មានការសហការជាមួយនិងកម្ពុជាយើងដែរដោយបញ្ជូនមន្ត្រីរបសថៃមកធ្វើការងារជាមួយនិងកម្ពុជាទៅលើការធ្វើឯកសារទៅអត្តសញ្ញាណទៅដល់ពលករខ្មែរយើងនេះ នឹងរងចាំផ្តល់ឯងឬហៅថាលិខិតឆ្លងដែនជូនពលករខ្មែរដោយពីខាងអាជ្ញាធរថៃតែម្តង៕(SN- ជុំសុធន)

 

photo_2017-07-07_15-06-07 photo_2017-07-07_15-06-35 photo_2017-07-07_15-06-38 photo_2017-07-07_15-06-41 photo_2017-07-07_15-06-45 photo_2017-07-07_15-06-51 photo_2017-07-07_15-07-31 photo_2017-07-07_15-07-53 photo_2017-07-07_16-41-47 photo_2017-07-07_16-41-51 photo_2017-07-07_16-41-58 photo_2017-07-07_16-42-11

អត្ថបទដែលជាប់ទាក់ទង