លោក អ៊ិតសំហេង ទៅទស្សនៈកិច្ចនៅប្រទេសជប៉ុន និងចុះអនុសារណៈយោគយល់ជាមួយនិងក្រសួងការងារជប៉ុន

(ភ្នំពេញ) ៖ រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ និងដឹកនាំប្រតិភូនៃក្រសួងការងារចំនួន៦នាក់ ចុះទៅបំពេញបេសកម្មការងារនៅប្រទេសជប៉ុន និងជួបពិភាក្សាការងារជាមួយនិងរដ្ឋមន្ត្រីនៃក្រសួងការងារនៃប្រទេសជប៉ុន ពាក់ព័ន្ធនិងពលករកម្ពុជាដែលធ្វើការងារនៅប្រទេសជប៉ុន។

នៅក្នុងការទៅទស្សនៈកិច្ចការងារនៅប្រទេសជប៉ុនរបស់ លោក អ៊ិត សំហេង នេះ អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងប្រាប់អ្នកព័ត៌មាន Swift News ឲ្យដឹងថា លោករដ្ឋមន្ត្រី អ៊ិត សំហេង នឹងដឹកនាំប្រតិភូចំនួនប្រាំមួយនាក់នៃក្រសួងការងារទៅទស្សនៈកិច្ចនៅប្រទេសជប៉ុន និងចុះអនុសារណៈយោគយល់ជាមួយនិងក្រសួងការងារជប៉ុន ដើម្បីបង្កើតឲ្យមានយន្តការសម្រាបបញ្ជូនសិក្ខាកម្មកម្ពុជាយើងទៅធ្វើការងារនៅប្រទេសជប៉ុននេះដើម្បីមានការងាយស្រួលជាងមុន ហើយនៅក្នុងច្បាប់ចាស់នៃប្រទេសជប៉ុនសម្រាបកម្មសិក្សាការីចង់ទៅធ្វើកម្មសិក្សាបណ្តើ និងធ្វើការបណ្តើនៅប្រទេសជប៉ុនគឺតម្រូវឲ្យមានបទពិសោធន៍យ៉ាងតិចពីរឆ្នាំ ហើយជាមនុស្សដែលធ្វើការនៅក្នុងក្រុមហ៊ុនមួយចឹងចំណុចនេះគួរឲ្យលំបាកមែនទែនពីព្រោះជាទូរទៅ ប្រើសិនជាគាត់ជាបុគ្គលិកឆ្នើមមួយនៅក្នុងរោងចក្រជាមួយនៅកម្ពុជាហើយគាត់ចង់ធ្វើការងារនៅប្រទេសជប៉ុន ច្បាប់ជប៉ុនតម្រូវឲ្យនយោជកចេញលិខតបញ្ជាក់និងធានាអះអាងថាពេលពលករមកវិញក្រុមហ៊ុននិងទទួលយកមកធ្វើវិញតម្លើងប្រាក់ខែនិងតម្លើងតួនាទីវាមានការពិបាកតិចនៅក្នុងរឿងនេះ។

លោក ហេង សួរ បានបន្តថា ក្នុងឱកាសដែលលោករដ្ឋមន្ត្រីទៅទស្សនៈកិច្ចនេះ និងបន្តទៅជួបជាមួយនិងពលករខ្មែរយើងដែលធ្វើការងារនៅប្រទេសជប៉ុននោះ ហើយចំនួនដែលពលករដែលធ្វើការងារនៅទីនោះមានប្រមាណជាបួនពាន់នាក់ ហើយការងារដែលពលករខ្មែរទៅធ្វើនោះរួមមានការងាររោងចក្រ កសិកម្ម សេវាកម្មនៅតាមហាងលក់ទំនិញ ហើយនៅក្នុងខែវិច្ឆិកាខាងមុខ នៅប្រទេសជប៉ុននឹងបង្កើតការងារមួយទៀតគឺការថែទាំមនុស្សចាស់ ហើយពលករខ្មែរចង់ធ្វើការងារនេះ ត្រូវចេះភាសាជប៉ុនឲ្យបានច្រើន ពីព្រោះត្រូវការនិយាយច្រើនជាមួយនិងមនុស្សចាស់ដែលពលករមើលថែនោះ៕(SN- ជុំសុធន)

 

អត្ថបទដែលជាប់ទាក់ទង