មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួនក្នុងក្លិប Newcastle និងWest Ham ពីបទកេងបន្លំ

អង់គ្លេសៈ ក្លិបបាល់ទាត់ Newcastle United និង West Ham United ត្រូវបានឆែកឆេរពាក់ព័ន្ធការស៊ើបអង្កេតពីការកេងបន្លំ។
អង្គភាពពិសេសទទួលខុសត្រូវការប្រមូលពន្ធ (HMRC) បានអោយដឹងថាខ្លួនបានពង្រាយមន្ត្រី១៨០នាក់នៅអង់គ្លេស និងបារាំងជាលទ្ធផលចាប់ខ្លួនមនុស្សជាច្រើននាក់ដែលធ្វើការក្នុងបាល់ទាត់អាជីព។

 

អ្នកនាំពាក្យស្ថាប័ននេះបានអោយដឹងថា ក្រុមអ្នកស៊ើបអង្កេតបានស្រាវជ្រាវ និងឆែកឆេរទីតាំងក្លិបបាល់ទាត់មួយចំនួននៅភាគខាងជើងឆៀងខាងកេត និងអាគ្នេយ៍នៃប្រទេសអង់គ្លេស។.

អ្នកនាំពាក្យបន្តអោយដឹងថា ខ្លួនបានប្រមូលឯកសារអាជីវកម្ម របាយការណ៍ហិរញ្ញវត្ថុ កុំព្យួរទ័រ និងទូរស័ព្ទដៃជាច្រើនគ្រឿង។

ការចាប់ខ្លួននេះពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលដែលសង្ស័យ និងការបន្លំធានារ៉ាប់រងជាតិ៕

អត្ថបទដែលជាប់ទាក់ទង