Jose Mourinho ប្រាប់ David de Gea ថាគេអាចចាកចេញពី Manchester United រដូវក្តៅនេះបាន

អង់គ្លេសៈ គ្រូបង្វឹក Manchester United លោក Jose Mourinho បានប្រាប់អ្នកចាំDavid de Gea ថាគេអាចចាកចេញពីក្លិបនេះបាននៅចុងរដូវកាល។
ក្លិបយក្ស Real Madrid ត្រូវគេជឿថានឹងតាមប្រម៉ាញ់កីឡាករអេស្ប៉ាញនេះម្តងទៀតមុនទ្វារដោះដូរកីឡាកររដូវក្តៅបើក។
 ពីរឆ្នាំកន្លងទៅ De Gea ជិតតែបានចូលរូមលេងអោយក្លិបជើងឯកអឺរ៉ុបទៅហើយ ប៉ុន្តែមិនបានបំពេញឯកសារគ្រាប់គ្រាន់មុនឳសានវាទ ធ្វើអោយអ្នកចាំទី រូបនេះងាកមកចុះកិច្ចសន្យារយៈពេលវែងថ្មីមួយបន្តនៅ Old Trafford។
យោងតាមសារព័ត៌មាន Marca, លោក Mourinho មិនគាំទ្រ De Geaទេ ប្រសិនបើកីឡាករវ័យ២៦ឆ្នាំរូបនេះជ្រើសរើសចាកចេញ ប៉ុន្តែ Madrid ត្រូវតែចំណាយច្រើនគួរសមប្រមាណ៥១លានផោន៕

អត្ថបទដែលជាប់ទាក់ទង