ក្លិបបាល់ទាត់ភ្នំពេញក្រោន ស្វាគមន៍អតីតគ្រូបង្វឹកជនជាតិអាឡឺម៉ង់ Winfried Schafer

ភ្នំពេញ: ក្លិបភ្នំពេញក្រោន នាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Winfried Schafer ដែលជាគ្រូបង្វឹកបាល់ទាត់ជនជាតិអាល្លឺម៉ង់ដ៏ដែលពោរពេញទៅដោយបទពិសោធន៍ដ៏សម្បូរបែប ខណៈដែលលោកបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីបំពេញទស្សនកិច្ចនៅក្នុងក្លឹបបាល់ទាត់ភ្នំពេញក្រោនកាលពីព្រឹកព្រលឹមថ្ងៃនេះ (រូបឈរជាមួយអ្នកចាត់ការទូទៅ Noriaki Ikeda) ។ 

គួររំលឹកថា ក្នុងពេលប្រកបអាជីពជាកីឡាករបាល់ទាត់ លោកបានបង្ហាញខ្លួននៅលើទីលានជាង ៤០០លើកក្នុងព្រឹត្តិការណ៍ German Bundesliga ក្នុងពេលលេងឲ្យក្លឹប Borussia Munchengladbach ក្រោយមកលោកបានប្តូរមកប្រកបអាជីពជាគ្រូបង្វឹកវិញដោយបានបង្ហាត់នៅបណ្តាក្លឹបមួយចំនួននៅក្នុងប្រទេសអាល្លឺម៉ង់ដ៏, សហរដ្ឋអារ៉ាប់អេមីរ៉េត, អាហ្សែបៃហ្សង់ និងធ្លាប់ជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិកាមេរ៉ូន, ថៃ និងចាម៉ៃកា ជាដើម។ 
សូមបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចនាកីឡដ្ឋាន RSN នេះលោកបានផ្តល់នូវអនុសាសន៍ជាច្រើនដែលទាក់ទងទៅនឹងការហ្វឹកហាត់ក៏ដូចជាអំពីការគ្រប់គ្រងក្នុងក្រុមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង