អបអរសាទរ! Newcastle United ឡើងមកកាន់ក្រុមខ័ណ្ឌលីហ្គកំពូលអង់គ្លេស (Premier League)

អង់គ្លេសៈ Newcastle United បានត្រឡបើមកកាន់លីហ្គកំពូលអង់គ្លេស ( Premier League ) វិញហើយបន្ទាប់ពីឈ្នះ​ Preston។
កីឡាករ Christian Atsu បានជួយអោយសារិកាកែវព្រៃនាំមុខ ២ទល់នឹង១ នៅវគ្គទី១បន្ទាប់ពីកីឡាករ Jordan Hugill had រកបានគ្រាប់ស្មើអោយ Preston ក្រោយ Ayoze Perez បើកការនាំមុខអោយ Newcastle។ នាទីទី៦៥ សារិកា នៅបន្តនាំមុខទៀងដោយបាល់ពិន័យ១១ម៉ែត្រ របស់កីឡាករ Matt Ritchie ។ ពីរនាទីបន្ទាប់ កីឡាករ Ayoze Perez រកបានគ្រាប់ទី៤អោយក្រុម។

ក្រុមរបស់លោក Rafael Benitez រកបានតែមួយពិន្ទុទេពីបីប្រកួតកន្លងមក ហើយបរាជ័យរបស់ក្រុម Reading និង Huddersfield កាលពីថ្ងៃសៅរ៍ធ្វើអោយ Newcastle ត្រូវការឈ្នះតែមួយប្រកួតប៉ុណ្ណោះដើម្បីធានាកៅអីពីរក្រុមលើគេ ក្នុងការប្រកួត The Championship នេះ៕

អត្ថបទដែលជាប់ទាក់ទង