Zlatan Ibrahimovic និយាយថាការបោះបង់មិនជាជម្រើសទេ

អង់គ្លេសៈ Zlatan Ibrahimovic បានបញ្ជាក់ថាខ្លួននឹងជម្នះពីរបួសជង្គង់ដ៏ធ្ងន់ធ្ងរនេះ ដោយបានបដិសេធលើការលើកឡើងដែលថាបញ្ហានេះនឹងបង្ខំអោយខ្លួនចូលនិវត្តពីអាជីពបាល់ទាត់។
 

Ibrahimovic ស៊ុតបញ្ចូលទីបាន ២៨គ្រាប់អោយបិសាចក្រហម Manchester United ក្នុងយុទ្ធនាការ ២០១៦-២០៧ ប៉ុន្តែកីឡាករវ័យ៣៥ឆ្នាំ សញ្ជាតិស៊ុយអ៊ែតរូបនេះ ត្រូវអវត្តមានការប្រកួតនៅសល់បន្ទាប់ខួចសរសៃភ្ជាប់ឆ្អឹងត្រង់សន្លាក់ក្នុងការប្រកួតជាមួយ Anderlecht នៅ Old Trafford។
ពាក់ព័ន្ធការលើកឡើងនានា Ibrahimovic បានប្តេជ្ញាថាត្រូវតែត្រឡប់ទៅរកបាល់ទាត់ ដោយបន្ថែមថា ការបោះបង់មិនមែនជាជម្រើសនោះទេ។
 កិច្ចសន្យាបច្ចុប្បន្នរបស់ Ibrahimovic នៅ Man United នឹងផុតកំណត់នៅរដូវក្តៅនេះ ។ ចំពោះមុខបិសាចក្រហមអាចបន្ត១២ខែទៀតបន្ទាប់ពីបង្ហាញទម្រង់លេងល្អក្នុងរដូវកាលទី១ក្នុងបាល់ទាត់អង់គ្លេស៕

អត្ថបទដែលជាប់ទាក់ទង