កីឡាករជម្រើសជាតិឆែក Rajtoral ទទួលមរណៈភាពក្នុងវ័យ៣១ឆ្នាំ

ឆែកៈ កីឡាករជម្រើសជាតិសាធារណៈរដ្ឋឆែក Frantisek Rajtoral បានធ្វើអត្តឃាតក្នុងវ័យ៣១ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់សមាគមបាល់ទាត់ប្រទេសឆែក។
 

ខ្សែបម្រើ Rajtoral បង្ហាញខ្លួន១៩ដងក្នុងការប្រកួត Super Lig ទួរគី ជាមួយក្លិប Gaziantepspor​ បន្ទាប់ពីផ្ទេរពីក្លិប Viktoria Plzen ជាទីដែលកីឡាកររូបនេះឈ្នះជើងឯកលីហ្គទី១របស់ឆែក៤ដងក្នុង៨រដូវកាល។

 

កីឡាកររូបនេះលេងអោយសាធារណៈរដ្ឋឆែក១៤ដង ហើយក៏ជាសមាជិកក្រុមជម្រើសជាតិសម្រាប់ការប្រកួតអឺរ៉ូ២០១២ ដែលកាលនោះលេងបានពីរដង។

ប្រធានក្លិប Gaziantepspor លោក Levent Kizil ត្រូវបានសារព័ត៌មានស្រង់សម្តីថាខ្ញុំគ្រាន់តែអាចបញ្ជាក់ថាដំណឹងនៃការធ្វើអត្តឃាតជាការពិត៕

 

អត្ថបទដែលជាប់ទាក់ទង