ប្រធានាធិបតីអាមេរិក៖ លោក ស៊ី គួរជួបជាមួយបាតុករហុងកុង

(បរទេស)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថាលោកមិនចង់ឃើញការតវ៉ាជាច្រើនខែនៅក្រុងហុងកុងជួបប្រទះនឹងអំពើហិង្សាពីសំណាក់រដ្ឋាភិបាលចិននោះទេ។

មុនអញ្ជើញទៅកាន់រដ្ឋ New Hampshire, លោក ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា«រូបលោកមិនចង់ឃើញការបង្ក្រាបដោយហិង្សាទេ»។

ប្រធានាធិបតីអាមេរិកបាននិយាយថា«លោកជឿជាក់ថាប្រធានាធិបតីចិន លោក ស៊ីជិនពីង គួរតែចាត់វិធានការដ៏អស្ចារ្យមួយដើម្បីជួបជាមួយក្រុមបាតុករនៅហុងកុងដែលជាមធ្យោបាយមួយធ្វើឲ្យស្ថានការណ៍កាន់តែធូរស្បើយ»។

សូមជម្រាបថា លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួន​កាលពីដើមសប្តាហ៍នេះថាការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកជឿជាក់ថាកងកម្លាំងចិនកំពុងប្រមូលផ្តុំគ្នានៅតាមព្រំដែនជាមួយហុងកុង​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង