Marcelo និយាយថា Madrid មិនអន់ជាង Barcaនោះទេទោះបីចាញ់ការប្រកួត Clasico

អេស្ប៉ាញៈ ការបរាជ័យនៅនាទីចុងក្រោយរបស់ Real Madrid ក្នុងជំនួប Clasicoជាមួយ Barcelona មិនធ្វើអោយជើងឯកអឺរ៉ុបមួយនេះអន់ជាងគូប្រជែងរបស់ខ្លួនឡើយ។ នេះជាការបញ្ចាក់របសើកីឡាករបម្រើ Marcelo បន្ទាប់ពីការប្រកួតយប់មិញ។
ការប្រកួតយប់មិញ Barcelona បានយកឈ្នះ Real Madrid ក្រៅដីពីមុខអ្នកគាំទ្រជាង៨០០០០នាក់ ដោយគ្រាប់បាល់របស់កីឡាករ Messi ពីរគ្រាប់តែឯង និង Rakitic។

តាមរយៈលទ្ធផលនេះ Barca លេខ១មានពិន្ទុស្មើ Madrid។

 Marcelo និយាយថា ម្នាក់ៗរំពឹងរឿងរ៉ាវជាច្រើនពី El Clasico។ យើងបានធ្វើអ្វីៗជាច្រើនកីឡាករម្នាក់ៗប្រឹងប្រែងជាខ្លាំង។ បរាជ័យនេះមិនធ្វើអោយយើងបាក់ទឹកចិត្តនោះទេ៕

 

 

អត្ថបទដែលជាប់ទាក់ទង