អ្នកប្រដាល់ជើងខ្លាំងរបស់អាស៊ាន Manny Pacquiao មកដល់ប្រទេសអូស្ត្រាលីផ្សព្វផ្សាយការប្រកួតខាងមុខ 

អូស្ត្រាលីៈ ស្តេចប្រដាល់ហ្វីលីពីន Pacquiao បានមកដល់ប្រទេសអូស្ត្រាលីដោយសុវត្ថិភាពហើយថ្ងៃនេះដើម្បីប្រាប់ដៃគូប្រកួតរបស់ខ្លួន Jeff Horn អោយត្រៀមខ្លួនសម្រាប់ការប្រកួតខែកក្កដាខាងមុខនៅ Lang Park(ពហុកីឡដ្ឋាន Brisbane)។
Manny Pacquiao បានអោយដឹងថាគាត់មិនដែលទស្សនាការប្រកួតណាមួយរបស់ Jeff Horn ទេ ហើយដឹងតិចតួចពីគ្រូបង្រៀនសាលា Queensland នេះ។

អ្នកប្រដាល់ហ្វីលីពីនរូបនេះ មកកាន់អូស្ត្រាលីដើម្បីផ្សព្វផ្សាយការប្រកួតរបស់ខ្លួនជាមួយ Horn ថ្ងៃទី០២ ខែកក្កដា ខាងមុខនេះ។

 

Pacquiao បានផ្ញើសារទៅកាន់ Horn មុនពេលចាកចេញពីអាកាសយានដ្ឋានថា សាររបស់ខ្ញុំសម្រាប់គាត់គឺត្រូវតែហាត់អោយខ្លាំង ហើយអោយប្រាកដថាសុខភាពល្អ១០០ភាគរយនៅថ្ងៃទី០២ ខែកក្កដា ខាងមុខ ដូច្នោះយើងអាចមានការប្រកួតដ៏ល្អ ធ្វើអោយអ្នកគាំទ្រជក់ចិត្ត។

Pacquiao នឹងស្ថិតនៅទីក្រុង Brisbane រហូតដល់ថ្ងៃពុធ មុនធ្វើដំណើរទៅកាន់ទីក្រុង Sydney និង Melbourne ៕

 

អត្ថបទដែលជាប់ទាក់ទង