កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល​ បញ្ជូនជនសង្ស័យឯកទេសខាងឆក់ម្នាក់​ ទៅតុលាការ

(ភ្នំពេញ)៖​ ជនសង្ស័យម្នាក់ឯកទេសខាងឆក់សម្ភារៈប្រជាពលរដ្ឋតាមផ្លូវសាធារណត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល​ ស្រាវជ្រាវឃាត់ខ្លួនបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ​២០១៩។

លោកវរសេនីយ៍ឯក​ ប៊ុន​ សត្យា​ នាយការិល័យព្រហ្មទណ្ឌកំរិតស្រាល​ បានឱ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន​ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី នៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទៈ​ លួចមានស្ថានទម្ងន់ទោស (ឆក់ចំនួន១២ករណី)។

ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ​បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ធ្ងរ ) នៅចំណុចមុខហាងគ្រួសារកក់ក្តៅផ្ទះលេខ១៥៣E០ ផ្លូវមុន្នីរ៉េត ក្រុមទី៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៦និង១០នាទី មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៩៤ ដ.ច.ន ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ តាក់ គឹមជ្រី ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ ស្នាក់នៅផ្ទះលេខ៤៥អា ផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ៈ​ កាបូបស្ពាយពណ៌ស៊ីជម្ពូមួយ មិនដឹងចំនួនប្រាក់ដែលបាត់បង់,​ ទូរស័ព្ទមួយគ្រឿងម៉ាក OPPO។

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបក្រវ៉ាត់ចង្កេះ ពណ៌ខ្មៅ)នៅចំណុចមុខផ្ទះលេខ៤D ផ្លូវលេខ២០១ ក្រុម១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន​រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៣និង០៥នាទី។

ជនរងគ្រោះឈ្មោះ ខូវ ស៊ីវអាង ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ​ ស្នាក់នៅផ្ទះលេខ៦អា ផ្លូវលេខ២០១ ក្រុមទី១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ៈ​ កាបូបក្រវ៉ាត់ចង្កេះមួយ,​ ប្រាក់ដុល្លារជាង ១០០០ដុល្លារ,​ ប្រាក់រៀល ចំនួន ២ ៨០០ ០០០រៀល ប្រាក់បាតថៃ ចំនួន ៣៥០០ បាត,​ ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង ម៉ាកអាយហ្វូនស៊ិចផ្លើសអេស ពណ៌ ផ្កាឈូក និងម៉ាកអាយហ្វូនស៊ិច ពណ៌ខ្មៅ និងសម្ភារៈមួយចំនួន ។

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប ដៃ ពណ៌ត្នោតម៉ាកLV) ចំណុចមុខឃ្លាំងលក់រថយន្តលេខ៥៦៦ ផ្ទះលេខ៤៧៤ ផ្លូវលេខ២៣០ ក្រុម២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៩និង៤១នាទី។

ជនរងគ្រោះឈ្មោះ ជឹម តុលា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្រ្តីរាជការ​ ស្នាក់នៅផ្ទះលេខ ៦៥២អឺ០អឺ១ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ៈ​ កាបូបដៃពណ៌ត្នោតម៉ាកLV មួយ,​ កាសប្លូធូទូរស័ព្ទពណ៌ខ្មៅមួយ,​ អាវុធខ្លី ម៉ាក SMITH WESSON លេខ MPZ៧១៩២ ផលិតនៅប្រទេសអាមេរិកមួយដេីម​ បង់មួយ គ្រាប់ចំនួន១០គ្រាប់។

ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ពណ៌ស) នៅចំណុចចុងស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៦និង១០នាទី។

ករណីទី៥៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ សាច់អុចៗ ) នៅចំណុចមុខផ្ទះលេខ ៤២ ផ្លូវលេខ១៨២ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៦និង១០ នាទី។

ជនរងគ្រោះឈ្មោះ តុប ភីរុន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១ ផ្លូវមុន្នីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ៈ​ កាបូបដៃពណ៌សាច់អុចៗមួយ,​លិខិតឆ្លងដែនមួយ,​ ទូរស័ព្ទដៃម៉ាកOPPOមួយ,​ ប្រាក់ដុល្លារចំនួន១៣០០ដុល្លារ,​ ប្រាក់បាតថៃ ចំនួន ៣៦០០បាត,​ ប្រាក់រៀល ចំនួន ៣០ ម៉ឺនរៀល។

ករណីទី៦៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃ ពណ៌ពងមាន់ដៃពណ៌ស) នៅចំណុចមុខផ្ទះលេខ០១ ផ្លូវលេខ៦០០ ក្រុមទី៥៣ ភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣៥នាទី។

ជនរងគ្រោះឈ្មោះ រស់ សុផល ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់មានៈ​ កាបូបយួរដៃពណ៌ពងមាន់ដៃពណ៌ស ចំនួនមួយ,​ ទូរស័ព្ទដៃម៉ាក IPhone7Plus ពណ៌ ទឹកប្រាក់ ចំនួនមួយគ្រឿង,​ ទូរសព្ទ័ដៃម៉ាក Samsung ពណ៌ទឹកប្រាក់ចំនួនមួយគ្រឿង,​ ប្រាក់ដុល្លារ ចំនួន៣០០០ដុល្លារ,​ប្រាក់រៀលចំនួន២ ០០០ ០០០រៀល,​ចិញ្ចៀនពេជ្រ មួយវង់,បណ្ណសម្គាល់យានយន្ត មួយសន្លឹក,​ បណ្ណបើកបររថយន្តមួយសន្លឹក,​ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមួយសន្លឹក,​ កូនកាបូបដៃពណ៌ខ្មៅមួយ។

ករណីទី៧៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ៦ផ្លឹស ពណ៌ទឹកប្រាក់) នៅចំណុចគល់ស្ពាន៥មករា សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៨និង ៣០នាទី។

ករណីទី៨៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបក្រវ៉ាត់ចង្កេះ) នៅចំណុចមុខខារ៉ាអូខេនគរសំរឹទ្ធ ផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១២និង៣០ នាទី។

ករណីទី៩៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន៧ផ្លឹស ពណ៌ទឹកប្រាក់) នៅចំណុចមុខវិទ្យាល័យសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល០៩ និង៣០នាទី។

ករណីទី១០៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក សាំសុងពណ៌ខ្មៅ) នៅចំណុចម្តុំផ្សារដេប៉ូផ្លូវនេរុហ៍ សង្កាត់ផ្សារដេទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៤ និង៣០នាទី។

ករណីទី១១ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាកOPPO F១១ ពណ៌ខ្មៅ) នៅចំណុចម្តុំកន្លែងលក់ម្ជូរផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៦និង៣០នាទី។

ករណីទី១២ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន៧ផ្លឹស ពណ៌ទឹកប្រាក់) នៅចំណុចមុខកន្លែងលក់ផ្លែឈើស្រីមុំ ផ្លូវលេខ២៧៤ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៦និង៣០នាទី។

លោកនាយការិយាល័យបន្តថាជនសង្ស័យឈ្មោះ បូ ហ៊ាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ៕

អត្ថបទដែលជាប់ទាក់ទង