អាជ្ញាធរហុងកុងថាការប្រមូលផ្តុំបាតុកម្មខុសច្បាប់​ធ្វើឲ្យហុងកុងខាតបង់យ៉ាងខ្លាំង

(ចិន)៖ អាជ្ញាធរហុងកុងកាលពីថ្ងៃពុធបានថ្កោលទោសយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុហិង្សានៅអាកាសយានដ្ឋានអន្តរជាតិហុងកុងកាលពីថ្ងៃអង្គារបានជះឥទ្ធិពលយ៉ាងធ្ងន់​ដល់អាកាសចរណ៍ ទេសចរណ៍ និងការដឹកជញ្ជូននៅក្រុងហុងកុង។

លោក Edward Yau លេខាធិការផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាឧប្បត្តិហេតុហិង្សានៅព្រលានយន្តហោះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាអន្តរជាតិរបស់ក្រុងហុងកុងដែលជាក្រុងសុខសន្តិភាព​ និងបដិសណ្ឋារកិច្ចប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កការខូចខាតដល់សេដ្ឋកិច្ចនៃក្រុងនេះទៀតផង។ ​

លោក Fred Lam នាយកប្រតិបត្តិនៃអាជ្ញាធរអាកាសយានដ្ឋានហុងកុងបានឲ្យដឹងថា​ជើងហោះហើរសរុបចំនួន៩៧៩ត្រូវបានលុបចោលចាប់តាំងពីថ្ងៃសុក្រមក។ ហើយគ្រាន់តែកាលពីថ្ងៃអង្គារ​ជើងហោះហើរ​៤២១​ឬជាង៣០ %នៃចំនួនសរុបប្រចាំថ្ងៃរបស់ព្រលានយន្តហោះត្រូវបានលុបចោលហើយចំនួនអ្នកដំណើរបានធ្លាក់ចុះប្រហែល៤០%៕ (មាលីកា)


អត្ថបទដែលជាប់ទាក់ទង