សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​៖​ អ្នក​រកស៊ី​ជួញដូរ​មនុស្ស​មិនមែន​អ្នកក្រ​ទេ​ គឺ​អ្នកមាន​លុយ​ អ្នកមាន​ទ្រព្យសម្បត្តិ​ ប៉ុន្តែ​លោភលន់​ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​

(​ភ្នំពេញ​)៖​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ថ្លែង​ថា​មូលហេតុ​បណ្តាល​ឱ្យ​មានការ​ជួញដូរ​មនុស្ស​មក​ពី​ភាព​ក្រីក្រ​ ការ​លំបាក​ ខ្វះ​អាហារូបត្ថម្ភ​ ជីវភាព​ខ្សត់ខ្សោយ​មិន​បាន​ទទួល​មិន​បាន​ទទួល​ការ​អប់រំ​ នេះ​ជា​ចំណុចខ្សោយ​មួយ​ដែល​ជនខិលខូច​ ជន​លោភ​ទន់​ ឬ​ក៏​ឧក្រិដ្ឋជន​ឆក់​យក​ ឱកាស​នេះ​ដើម្បី​បោក​បញ្ឆោត​ និង​ជួញដូរ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ថ្លែង​បន្ត​ថា​ដោយសារ​អ្នក​ទាំងនោះ​គ្មាន​មូលដ្ឋាន​ដើម្បី​វិភាគ​ ពិចារណា​ ឱ្យ​បាន​ម៉ត់ចត់​ នូវ​សកម្មភាព​ ឬ​ការ​ឃោសនា​ លួងលោម​ របស់​ជន​ទុច្ចរិត​ ដូច្នេះ​អាច​បណ្តោយ​ខ្លួន​ ដោយ​មិនដឹង​ខ្លួន​ ទៅ​តាម​ការ​ឃោសនា​ទាំងនោះ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ អ្នក​រកស៊ី​ជួញដូរ​មនុស្ស​មិនមែន​អ្នកក្រ​ទេ​ គឺ​អ្នកមាន​លុយ​ អ្នកមាន​ទ្រព្យសម្បត្តិ​ ប៉ុន្តែ​លោភលន់​ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។​ ប្រើ​មធ្យោបាយ​ទៅ​បោក​បញ្ឆោត​អ្នក​ដែល​គ្មាន​លទ្ធភាព​ អ្នក​ដែល​គ្មាន​ការ​ចេះ​ដឹង​ គ្មាន​ការ​អប់រំ​ ឬ​ជីវភាព​ខ្សត់ខ្សោយ​។​

​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​ជាតិ​ អន្តរ​សាសនា​នៅ​កម្ពុជា​លើក​ទី​៣​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ នៅ​រសៀល​ថ្ងៃ​ពុធ​ ១៤​កើត​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ នៅ​មជ្ឈមណ្ឌល​និង​ពិព័រណ៍​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ ៕

អត្ថបទដែលជាប់ទាក់ទង