អូស្ត្រាលី៖ ថ្នាំញៀន៧៦៦គីឡូក្រាមតម្លៃ៦០លានដុល្លារត្រូវបានរឹបអូស

(អូស្ត្រាលី)៖ ​ប៉ូលិសអូស្ត្រាលីរឹបអូសបានថ្នាំញៀនប្រភេទ MDMA ឬ​ Ecstasy សរុបចំនួន៧៦៦គីឡូក្រាមដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិកក្នុងប្រតិបត្តិការបង្ក្រាបនៅរដ្ឋ​ Queensland។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ថ្នាំញៀនទាំងនោះត្រូវបានគេរកឃើញនៅទីតាំងជាច្រើនទូទាំងតំបន់ភាគអាគ្នេយ៍រដ្ឋ​ Queensland។ ហើយអ្នកពាក់ព័ន្ធ៤នាក់ត្រូវបានចាប់ខ្លួន។​

ប៉ូលិសបាននិយាយថា ប្រតិបត្តិការបង្ក្រាបនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតពីភ្នាក់ងារជាច្រើនទៅលើក្រុមឧក្រិដ្ឋកម្មដែលមានការរៀបចំជាអន្តរជាតិ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង