ឯកឧត្តម​ ស៊ុំ​ សោភ័ណ​ នាយករង​ ប​.​ស​.​ស​.​ និង​មន្ត្រី​ជំនាញ​ ចំនួន​ ២​រូប​ផ្សេង​ទៀត​ ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ការ​ត្រួតពិនិត្យ​តាមដាន​ និង​វាយតម្លៃ​លើ​ប្រព័ន្ធ​គាំពារ​សង្គម​

(​ភ្នំពេញ)​៖​ ក្រោម​កិច្ចសហការ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជាមួយនឹង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO)​កាលពី​ថ្ងៃ​អង្គារ​ ១៣​កើត​ ខែស្រាព​ណ៌​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ មាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​ ស្តី​ពី​ការ​ត្រួតពិនិត្យ​តាមដាន​ និង​វាយតម្លៃ​លើ​ប្រព័ន្ធ​គាំពារ​សង្គម​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​ Raffle​ Hotel​ Le​ Royal​ រាជធានី​ភ្នំពេញ​ ។​

​វគ្គ​បណ្តុះបណ្តាល​ខាងលើ​នេះ​ គឺ​ផ្តោត​សំខាន់​លើ​ការ​បង្កើន​សមត្ថភាព​នៃ​តួអង្គ​សំខាន់ៗ​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ត្រួតពិនិត្យ​តាមដាន​ និង​វាយតម្លៃ​លើ​ក្របខ័ណ្ឌ​គាំពារ​សង្គម​,​ ការ​បង្កើន​សមត្ថភាព​លើ​ការ​បកស្រាយ​នូវ​សូចនាករ​កិច្ច​គាំពារ​សង្គម​,​ ការ​បង្កើន​សមត្ថភាព​ធ្វើ​របាយការណ៍​ស្តី​ពី​កិច្ច​គាំពារ​សង្គម​ និង​ការ​ផ្តល់​អនុសាសន៍​ដែល​ផ្អែក​លើ​តម្លៃ​ នៃ​សូចនាករ​សម្មតិកម្ម​។​

​សូម​បញ្ជាក់​ថា​៖​ វគ្គ​បណ្តុះបណ្តាល​ខាងលើ​នេះ​ដែរ​ បាន​ប្រព្រឹត្ត​ទៅ​ចំនួន​ ២​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣​ ដល់​១៤​ ខែសីហា​ ឆ្នាំ​២០១៩​ ដោយ​មាន​វត្តមាន​ចូលរួម​ពី​ ឯកឧត្តម​ ច​ន​ ណា​រិ​ទ្ធ​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការដ្ឋាន​ នៃ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​,​ ឯកឧត្តម​ ស៊ុំ​ សោភ័ណ​ នាយករង​ នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ ព្រមទាំង​មានការ​ចូល​រូ​ម​ពី​តំណាង​ក្រសួង​ ស្ថាប័ន​ អង្គការ​ដៃគូ​ជាតិ​ អន្តរជាតិ​ និង​អង្គភាព​ពាក់ព័ន្ធ​នានា​ សរុប​ប្រមាណ​ជាង​ ៣០​នាក់​ ៕


អត្ថបទដែលជាប់ទាក់ទង