អង្គការក្រៅរដ្ឋាភិបាលជួយសង្គ្រោះមនុស្ស៣៥៦នាក់ពីសមុទ្រមេឌីទែរ៉ាណេ

(បរទេស)៖ អង្គការក្រៅរដ្ឋាភិបាលបានជួយសង្គ្រោះមនុស្ស៣៥៦នាក់ពីសមុទ្រមេឌីទែរ៉ាណេ ក្នុងប្រតិបត្តិការជួយសង្គ្រោះចំនួន៤ ដាច់ដោយឡែកពីគ្នាក្នុងរយៈពេល២ថ្ងៃនៅឯឆ្នេរសមុទ្រលីប៊ី។
​​
ជនចំណាកស្រុកទាំងនោះត្រូវបានផ្ទេរនៅលើសមុទ្រដែលមានទង់ជាតិន័រវេស។ ហើយគេមិនទាន់ដឹងច្បាស់ថាពួកគេនឹងត្រូវបញ្ជូនទៅទីណាដើម្បីមានសុវត្ថិភាព។

​ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិកំពុងអំពាវនាវដល់រដ្ឋាភិបាលអឺរ៉ុបឲ្យអនុញ្ញាតជាបន្ទាន់នូវមនុស្ស​ដែលត្រូវបានជួយសង្គ្រោះនៅក្នុងសមុទ្រមេឌីទែរ៉ាណេប៉ុន្តែពួកគេនៅតែជាប់គាំងនៅឯសមុទ្រខណៈដែលប្រទេសនានាបានឈ្លោះប្រកែកគ្នាអំពីនរណាខ្លះដែលគួរទទួលយកពួកគេ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង