ប៉ូលិសវៀតណាមរឹបអូសថ្នាំញៀន១,៦គីឡូ ក្រាមពីក្នុងពោះបុរសម្នាក់ តម្លៃជាង៤៣ម៉ឺនដុល្លារ

(ហូជីមិញ)៖ ប៉ូលិសវៀតណាមបានរឹបអូសថ្នាំញៀន១,៦គីឡូក្រាមពីក្នុងពោះបុរស​ជនជាតិសេណេហ្កាល់មួយរូប ដែលមានតម្លៃ ៤៣១.០០០ដុល្លារ នៅឯអាកាសយានដ្ឋានអន្ដរជាតិ ​Tan Son Nhat កាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០១៩។

ប៉ូលិសវៀតណាមបានឲ្យដឹងថាជនសង្ស័យវ័យ៣៩ឆ្នាំរូបនេះបានបង្កាប់លាក់ទុកថ្នាំញៀនកូកាអ៊ីនចំនួន៧៧ដុំនៅក្នុងប្រព័ន្ធរំលាយអាហាររបស់គាត់។

សូមជម្រាបថាអ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ឬរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនជាង៦០០ក្រាមឬមេតំហ្វេតាមីនជាង២,៥ គីឡូក្រាមប្រឈមនឹងទោសប្រហារជីវិត។ ចំណែកឯការផលិតឬលក់ហេរ៉ូអ៊ីន១០០ក្រាមឬ៣០០ ក្រាមនៃគ្រឿងញៀនខុសច្បាប់ផ្សេងទៀតក៏ត្រូវទទួលទោសប្រហារជីវិតផងដែរ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង