រដ្ឋបាលក្រុងបាត់ដំបង​ នឹងមានជំនន់ស្ទឹងសង្កែកើតមានឡើង សូមបងប្អូនមេត្តាមានការត្រៀមលក្ខណៈ​បង្កា​ និងប្រុងប្រយ័ត្ន

(បាត់ដំបង​)៖​ រដ្ឋបាលក្រុងបាត់ដំបង​ សូមជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាមមាត់ស្ទឹងសង្កែ ជ្រាបថា៖ យោងតាមការជូនព័ត៌មានរបស់មន្ទីរធនធានទឹក​ និងឧត្តុនិយមខេត្តបាត់ដំបង បានឲ្យដឹងថានៅយប់ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ​២០១៩​ នេះនឹងមានជំនន់ស្ទឹងសង្កែកើតមានឡើង សូមបងប្អូនមេត្តាមានការត្រៀមលក្ខណៈ​បង្កា​ និងប្រុងប្រយ័ត្ន ដើម្បីជៀសវាងបញ្ហាអ្វីមួយកើតមានឡើងជាយថាហេតុ​៕

អត្ថបទដែលជាប់ទាក់ទង