ក្រុមបាល់ទាត់នារីកំពុងស្ថិតនៅប្រទេសថៃ ត្រៀមប្រកួតពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍

(ថៃ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ពេលនេះកំពុងត្រៀមលក្ខណៈ ហ្វឹកហាត់ និងប្រកួតមិត្តភាព សម្រាប់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អាស៊ាន (AFF Women’s Championship 2019) នៅខេត្តឈុនបុរី ប្រទេសថៃ។

មុនការប្រកួតមកដល់ បើតាមការបញ្ជាក់របស់លោក អ៊ុំ សាវង់ គ្រូបង្វឹកក្រុមបាល់ទាត់នារី បានឱ្យដឹងថាក្រុមបាល់ទាត់នារីកម្ពុជា បានត្រៀមលក្ខណៈបានល្អច្រើន ដោយបានធ្វើការប្រកួតមិត្តភាពក្នុងស្រុក និងនៅថៃ។ 

បាល់ទាត់នារីជើងឯកអាស៊ាន ២០១៩ ចាប់ផ្តើមលេងពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដោយកម្ពុជា ស្ថិតនៅពូលB ជាមួយសហភាពមីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូនេស៊ី។

កម្ពុជាបើកការប្រកួតដំបូងដោយជួបជាមួយវៀតណាម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង