ជំងឺប៉េស្តជ្រូកអាហ្វ្រិករាតត្បាតនៅទូទាំងតំបន់អឺរ៉ុបខាងកើត

(បរទេស)៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរាតត្បាតនៅទូទាំងតំបន់អឺរ៉ុបខាងកើត ខណៈដែលតំបន់នេះកំពុងព្យាយាមទប់ស្កាត់នឹងការផ្ទុះឡើងនៃជំងឺនេះផងដែរ។

ប្រទេសស៊ែប៊ីបានរាយការណ៍ពីករណីសង្ស័យដំបូងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកគឺក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រទេសស្លូវ៉ាគីបាននិយាយថាខ្លួនបានរកឃើញជំងឺនេះនៅក្នុងហ្វូងសត្វនៅឯចម្ការមួយកន្លែង។ យោងតាមទិន្នន័យ ដែលបានចងក្រងដោយរដ្ឋាភិបាល​អង់គ្លេស បានបង្ហាញថាមានការកើនឡើងប្លែកនៅក្នុងករណីដែលបានរាយការណ៍លើកសិដ្ឋានចិញ្ចឹមជ្រូកនៅក្នុងប្រទេសដែលរងផលប៉ះពាល់រួចទៅហើយរួមមានរូម៉ានី ប៉ូឡូញ និងប៊ុលហ្ការី។

អឺរ៉ុបខាងកើតបានប្រយុទ្ធប្រឆាំងដើម្បីកម្ចាត់ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិកនេះចាប់តាំងពីវាបានរីករាលដាលពីប្រទេសរុស្ស៊ីដំបូងក្នុងឆ្នាំ២០១៤។ ខណៈពេលដែលបណ្តាប្រទេសដែលរងផលប៉ះពាល់ភាគច្រើននៅក្នុងតំបន់មិនមែនជាអ្នកផលិតសាច់ជ្រូកសំខាន់នៃពួកគេ​តែស្ថិតក្បែរប្រទេសនាំចេញសំខាន់ៗនៅភាគខាងលិច។

ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានហក់ឡើងខ្ពស់នៅទូទាំងពិភពបន្ទាប់ពីប្រទេសចិន​ប្រទេសអាស៊ីដទៃទៀតបានសម្លាប់ជ្រូករាប់លានក្បាលដោយសារការផ្ទុះឡើងនៃជំងឺនេះដែលបានចាប់ផ្តើមកាលពីមួយឆ្នាំមុន។

ទោះយ៉ាងណាប្រទេសនាំចូលសាច់ជ្រូកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ។ ​ហើយអាល្លឺម៉ង់ដែលជាប្រទេសផលិតសាច់ជ្រូកកំពូលមួយ នៅអឺរ៉ុបដែលគ្មានមេរោគនេះក៏ដោយ ប៉ុន្ដែថ្មីៗនេះប្រទេសហ្វីលីពីនបានហាមឃាត់ ការនាំចូលសាច់ជ្រូករបស់ខ្លួនដោយអះអាងថាការដឹកជញ្ជូនត្រូវបានលាយឡំជាមួយការផ្គត់ផ្គង់របស់ប្រទេសប៉ូឡូញ៕ (មាលីកា)

 

អត្ថបទដែលជាប់ទាក់ទង