​អេស្ប៉ាញ៖ ភ្លើងឆេះព្រៃ​ជាង១ពាន់ហិកតាបង្ខំឲ្យមានការជម្លៀសមនុស្សជាង១ពាន់នាក់

(បរទេស)៖ អាជ្ញាធរអេស្ប៉ាញបាននិយាយថាភ្លើងឆេះព្រៃនៅលើ ប្រជុំកោះ​ Gran Canaria បានដុតបំផ្លាញផ្ទៃដីប្រមាណជា១.៥០០ហិកតានិងបានបង្ខំឲ្យមានការជម្លៀសអ្នកស្រុកជាង១ពាន់នាក់។

អាជ្ញាធរតំបន់នោះបានប្រកាសថា​ផ្ទៃដីសរុបដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនេះបានកើនឡើងដល់២៣គីឡូម៉ែត្រ។

សូមជម្រាបថាបុគ្គលិកពន្លត់អគ្គិភ័យចំនួន៣០០នាក់កំពុងតស៊ូពន្លត់ភ្លើងឆេះព្រៃដ៏ធំនេះដោយមានការគាំទ្រពីឧទ្ធម្ភាគចក្រ១១គ្រឿងនិងយន្តហោះ២គ្រឿងទៀត។ ហើយខណៈនេះ អាជ្ញាធរកំពុងបន្តស៊ើបអង្កេតស្វែងរកមូលហេតុដែលនាំឲ្យមានភ្លើងឆេះព្រៃនេះដែលបានចាប់ផ្ដើមឆេះតាំងពីថ្ងៃសៅរ៍មក៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង