រលកកម្ដៅគ្របដណ្ដប់តំបន់បាល់កង់ជាមួយសីតុណ្ហភាពជាង៤០អង្សាសេ

(បរទេស)៖ តំបន់បាល់កង់កំពុងទទួលរងនូវកម្ដៅប្រៀបបាននឹងរងើកភ្លើង ហើយអាជ្ញាធរបានព្រមានឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះនិងប្រុងប្រយ័ត្នខ្ពស់។

នៅប្រទេសបូស្នីនិងក្រូអាស៊ីកាលពីថ្ងៃចន្ទសីតុណ្ហភាពឡើងខ្ពស់ជាង៤០អង្សាសេ​ ដែលជាកម្រិតខ្ពស់បំផុត​នារដូវក្តៅនេះ។

នៅទីប្រជុំជន Mostar ភាគខាងត្បូងនៃប្រទេសបូស្នីសីតុណ្ហភាពឡើងដល់៤២អង្សាសេ ​កាលពីថ្ងៃចន្ទ។

ចំណែកនៅប្រទេសបេឡារុស មនុស្សជាច្រើនបានធ្វើដំណើរទៅកាន់ទន្លេ Danube និងទន្លេ Sava ដើម្បីធ្វើឲ្យត្រជាក់ខ្លួន។

ឧតុនិយមបានព្យាករណ៍ថាសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅចុងសប្តាហ៍នេះដោយសារមាន​ព្យុះ ផ្គរ រន្ទះ នៅទូទាំងតំបន់៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង