ផ្ទុះឃ្លាំងរំសេវ​មូលដ្ឋានយោធា​អ៊ីរ៉ាក់ផ្ដាច់ជីវិត១នាក់និងរបួស២៩នាក់​

​(អ៊ីរ៉ាក់)៖ ប្រភពពីមន្ទីរពេទ្យបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់និង២៩ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះដ៏ធំមួយនៅឃ្លាំងរំសេវនៃមូលដ្ឋានយោធា​អ៊ីរ៉ាក់នៅភាគខាងត្បូងក្រុងបាកដាដកាលពីថ្ងៃចន្ទ។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ាក់បាននិយាយ​ថាអ្នករងរបួសមួយចំនួនត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ al-Yarmouk និង al-Mahmoudiyah ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រខាងត្បូង​ក្រុងបាកដាដ។ ហើយលោកបានបន្ថែមថាអ្នករងរបួសភាគច្រើនបានរងរបួសស្រាល រីឯអ្នកខ្លះទៀតត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

​ប្រភពពីក្រសួងមហាផ្ទៃបានបញ្ជាក់ថាមិនមានអ្នកស្លាប់ក្នុងចំណោមកងកម្លាំងសន្តិសុខនៅខាងក្នុងមូលដ្ឋាននោះទេ ប៉ុន្តែភាគច្រើនបានរងរបួសនិងរលាកបន្តិចបន្តួច៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង