AFF U18: ឥណ្ឌូនេស៊ី និងសហភាពមីយ៉ាន់ម៉ាដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះរៀងៗខ្លួន

(វៀតណាម)៖ ក្រុមបាល់ទាត់យុវជនឥណ្ឌូនេស៊ី និងសហភាពមីយ៉ាន់ម៉ា អាយុក្រោម១៨ឆ្នាំ កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនអាស៊ានក្រោមអាយុ១៨ឆ្នាំ ២០១៩ ក្រោយឈ្នះគូប្រកួតរៀងៗខ្លួន ទោះបីសល់មួយប្រកួតទៀតក្នុងដៃយ៉ាងណាក៏ដោយ។

យុវជនឥណ្ឌូនេស៊ីឈ្នះយុវជនឡាវ ២ទល់នឹង១ ទោះបីជាឡាវនាំមុខមុនក៏ដោយ។ ក្រោយតានតឹងនៅ
តង់ទី១ នាទីទី៦៩ឡាវនាំមុខមុនដោយកីឡាករ Alounnay ប៉ុន្តែ៧២កីឡាករ Bagus ស៊ុតបញ្ចូលទីគ្រាប់ ស្មើឱ្យក្រុម មុនពេលកីឡាករឡាវ Anoulack ធ្វើឱ្យមានកំហុសចូលទីខ្លួនឯង។

ចំនែកសហភាពមីយ៉ាន់ម៉ា ឈ្នះព្រុយណេដារ៉ូសាឡឹមត្រឹមតែ២ទល់នឹង០ ដោយកីឡាករ Pyae Pyo Aung និងកីឡាករ Moe Swe។

ក្រោយឆ្លងកាត់បីប្រកួតដូចគ្នា ឥណ្ឌូនេស៊ីលេខ១មាន១២ពិន្ទុ ខណៈសហភាពមីយ៉ាន់ម៉ាមាន១២ពិន្ទុដូចគ្នាតែចាញ់ផលសង។

ប្រកួតចុងក្រោយ សហភាពមីយ៉ាន់ម៉ា និងត្រូវប្រកួតជាមួយឥណ្ឌូនេស៊ី ដើម្បីរកយុវជនណាឈរនៅលេខមួយក្នុងពូលA។ ចំនែក ឡាវជួបទីម័រ និងហ្វីលីពីនជួបព្រុយណេ ក្នុងការប្រកួតបង្គ្រប់កិច្ច ថ្ងៃទី១៤ ខែសីហា។ វគ្គផ្តាច់ព្រ័ត្រពាននេះលេងនៅថ្ងៃទី១៩​ ខែសីហាខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង