អគារ​ពាណិជ្ជកម្មចម្រុះកម្ពស់​ ៤៦ជាន់​នៅ​ប្រប​​មាត់ទន្លេ​ ​ត្រៀមបុក​គ្រឹះសាងសង់​ក្នុង​ខែ​សីហានេះ​ហើយ​

(ភ្នំពេញ)៖ ម​ជ្ឍ​ម​មណ្ឌល​ពាណិជ្ជកម្ម​ចម្រុះលំដាប់​អន្តរជាតិ​ថ្មី​មួយ​ ស្ថិតនៅតាមបណ្តាយ​មាត់​ទន្លេសាប​នឹងចាប់ផ្តើមបុកគ្រឹះ​សាងសង់​នៅពេលឆាប់ៗខាងមុខនេះ។

គម្រោង Yuetai Phnom Penh Harbour ជាអគារខុនដូកណ្តាលក្រុង មានផ្សារទំនើបខ្នាតយក្សពីក្រោម​ ដែលមានទីតាំងក្បែរផ្សាររាត្រី ស្ថិតលើផ្លូវធំព្រះស៊ីសុវត្ថិ មានកម្ពស់ ៤៦ជាន់ និងផ្សារទំនើប​៥​ជាន់​យកប្រេនល្បីៗពីក្រៅស្រុក។

អគារដ៏ទំនើបមួយនេះ ក៏មានបញ្ជូលអាងហែលទឹក និងក្លឹបហាត់ប្រាណលំដាប់ផ្កាយ៥ Skybar ខ្ពស់ជាង​គេ ហើយខុនដូទេសភាពមាត់ទន្លេ ទេសភាពទីក្រុង មានទាំង២រជម្រើស ដែលនឹងចាប់ផ្តើម​សាង​សង់ជាផ្លូវការនៅ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង