តង់សានី៖ មនុស្ស៦៩នាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ផ្ទុះធុងប្រេង​​

(តង់សានី)៖ ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសនេះបានឲ្យដឹងកាលពីថ្ងៃអាទិត្យថាមនុស្ស៦៩នាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ផ្ទុះធុងប្រេង​។

​ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍នៅជិតទីប្រជុំជនម៉ូហ្គូរ៉ូភាគខាងលិចនៃរដ្ឋធានីសេដ្ឋកិច្ចដាអេសសាឡាមគឺជាករណីចុងក្រោយនៃគ្រោះមហន្តរាយស្រដៀងគ្នាពីមុនៗនៅក្នុងទ្វីបអាហ្វ្រិកមួយនេះ។

ប្រធានាធិបតីតង់សានី លោក John Magufuli បានប្រកាសកាន់ទុក្ខបន្ទាប់ពីថ្ងៃកើតហេតុរហូតដល់ថ្ងៃដល់ថ្ងៃចន្ទនេះ។ ហើយលោកបានចាត់នាយករដ្ឋមន្រ្តីនៃប្រទេសនេះជាតំណាងដើម្បីចូលរួម​ពិធីបុណ្យសពជនរងគ្រោះទាំងនោះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង