ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​៖​ បញ្ហា​ប្រឈមនានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ជា​បញ្ហា​ចាំបាច់​ត្រូវ​ដោះស្រាយ​!

(​ស្វាយ​រៀង​)៖​ នា​ថ្ងៃ​សៅរ៍​ ១០​កើត​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ អភិបាលរង​ខេត្តស្វាយរៀង​ អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ស្វាយ​ជ្រំ​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​ស្វាយ​យា​ បាន​ដឹកនាំ​ប្រជុំ​វេទិការ​សាធារណៈ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយ​យា​ ស្រុក​ស្វាយ​ជ្រំ​ ដោយ​ផ្តោត​លើ​បញ្ហា​៧​ចំណុច​។​

​ដោយ​មានការ​ចូលរួម​ពី​លោក​ហែម​ សា​រិ​ទ្ធ​ អភិបាលស្រុក​ស្វាយ​ជ្រំ​ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ លោក​មេឃុំ​ស្វាយ​យា​ ក្រុមប្រឹក្សា​ឃុំ​ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ មេ​ភូមិ​ អនុ​ភូមិ​ ជំនួយការ​ភូមិ​។​

ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា៖ បញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាបញ្ហាចាំបាច់ដែលត្រូវយកចិត្តទុកដាក់ និងជំរុញការដោះស្រាយជូនបងប្អូន។

ជាមួយគ្នានេះ ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា ក៏បានលើកឡើងពី​បញ្ហាសំខាន់ៗ ​៧​ចំណុចក្នុង​កិច្ចប្រជុំ​ វេទិការ​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋដែល​រួម​មាន​៖

១.​ ការ​រក​ទីផ្សា​ ការ​ជួយ​រក្សា​តំលៃ​ សម្រាប់​ផលិតផល​ក្រ​ម៉ា​ និង​ចុះបញ្ជី​បើក​សិប្បកម្ម​ ដើម្បី​ធានា​ផលប្រយោជន៍​ជូន​ប្រជាជន​។​

២.​ ការ​ជុស​ជុល​ផ្លូវ​លំនៅ​ចូល​សាលា​បឋម​សិក្សា​ស្វាយ​ជម្រៅ​។​

៣.​ ការ​ស្តារ​បាត​បឹង​បុរាណ​សម្រាប់​យក​ទឹក​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម​។​

៤/​ ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ដូច​ជា​ការ​បញ្ជាក់​សំបុត្រ​កំណើត​ សំបុត្រ​អាពាហ៍ពិពាហ៍​ អត្តសញ្ញាណប័ណ្ណ​ សៀវភៅ​គ្រួសារ​ជាដើម​។​

៥.​ កា​រត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ឲ្យ​កាន់តែ​ជិត​ផ្ទះ​ប្រជាជន​ដែល​នៅ​តំបន់​ដាច់​ស្រយាល​។​

៦.​ ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ការ​ចូលរួម​គោរព​ច្បាប់​ ពិសេស​ច្បាប់​ចរាចរ​ បញ្ហា​ផល​ប៉ះពាល់​ពី​គ្រឿងញៀន​ បរិស្ថាន​ និង​អនាម័យ​ ការ​លុប​បំបាត់​ជម្រក​មូស​ខ្លា​កុំអោយ​បង្ករ​ជំងឺគ្រុនឈាម​ដល់​កុមារ​។​

៧.​ បញ្ហា​បោះបង្គោល​ដាំ​របង​រំលោភ​លើកដី​ទំនប់​អាង​ស្តុ​ប​ទឹក​ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ស្វាយ​យា​៕

អត្ថបទដែលជាប់ទាក់ទង