កម្ពស់ទឹកនៅតាមផ្លូវជាតិលេខ ៤ ចំណុចស្ទឹងសំរោង មិនទាន់ដល់ចំណុចប្រកាសអាសន្ននៅឡើយទេ

(ខេត្តកំពង់ស្ពឺ)៖ យោងតាមសេចក្តីរាយការណ៍ ពីមន្ត្រីជំនាញខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ កំពស់ទឹកនៅចំណុចស្ទឹងសំរោង តាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រព្រំប្រទល់ ខេត្តកំពង់ស្ពឺ-ខេត្តកោះកុង បានហក់ឡើងដល់ ៥,៥០ម៉ែត្រ។

ប្រភពបានបន្តថា រហូតមកដល់ពេលនេះ ទឹកមិនទាន់លិចផ្លូវជាតិលេខ៤នៅឡើយទេ ហើយយានយន្តនៅអាចធ្វើចរាចរបានធម្មតា។

ប្រសិនបើមាន ការប្រែប្រួលយ៉ាងនោះ មន្ត្រីជំនាញខេត្តកំពង់ស្ពឺ នឹងផ្តល់ព័ត៌មានជូនសាធារណជន ឲ្យបានជ្រាបជាបន្តទៀត៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង