ស៊ុំ វណ្ណា ៖« យើងនឹងត្រូវប្រយុទ្ធច្រើនជាងការពារ »

(កម្ពុជា)៖ ក្លិប ភ្នំពេញក្រោន នឹងប្រកួតជាមួយ ក្លិប ណាហ្គាវើល ក្នុងសប្តាហ៍ទី១៩ នៃលីគកំពូលកម្ពុជារដូវកាល២០១៩ ដោយនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៩ ​វេលាម៉ោង៦ល្ងាច នៅកីឡដ្ឋាន Smart RSN

ជាមួយគ្នានោះលោក ស៊ុំ វណ្ណា បានប្រាប់ពីចំណាប់អារម្មណ៍មុនការប្រកួតមកដល់ថា«សម្រាប់ការប្រកួតនេះគឺយើងត្រូវអោយបានល្អប្រសើរដោយសារតែ ណាហ្គាវើល ស្ថិតនៅចំណាត់ថ្នាក់លេខ និងជាក្លិបលេងនៅ​ AFC Cup។ សម្រាប់ការៀបចំក្រុមគឺគេរៀបចំបានល្អជាងយើងច្រើនដោយសារតែក្លិបគេមានគ្រូបង្វឹកនៅជាមួយក្រុមបានយូរ និងកីឡាករមានបទពិសោធន៍ ដោយពុំសូវមានចន្លោះប្រហោងច្រើន។ ស្របពេលយើងមានការដោះដូរគ្រូ ដូច្នេះបែបបទនៃការរៀបចំក៏មានការល្អ និងកង្វះ»

«យើងដឹងហើយថាយើងមានបញ្ហានៅតំបន់​ការពារ ខណៈ ណាហ្គាវើលដ៍ ច្បាស់ជារៀបចំប្រព័ន្ធប្រយុទ្ធអោយបានល្អ។ ប៉ុន្តែជាធាតុពិតយើងនឹងត្រូវប្រយុទ្ធច្រើនជាងការពារ ទោះបីការពារយើងខ្សោយក៏ដោយ»

«សម្រាប់លទ្ធផលក្នុងដីគឺមិនអាចដូចកាលលេងជាមួយ ព្រះខ័នរាជស្វាយរៀង នោះទេ ដោយសារតែកម្រិត ណាហ្គាវើល គឺផ្សេង។ ដោយសារតែ ណាហ្គា មានបញ្ហាបរាជ័យជាមួយក្រុមស្ថិតនៅចំណាត់ថ្នាក់ក្រោមយើងទៀត (គិរីវង់សុខសែនជ័យ) ស្របពេលក្លិបក៏ឱកាសនៅក្នុង Hun Sen Cup»

«យើងនឹងព្យាយាមធ្វើឳ្យបានល្អ។ និយាយរួមនៅក្នុងបាល់ទាត់បើពុំមានបរាជ័យទេ ក៏ពុំមានជោគជ័យដែរ»

អត្ថបទដែលជាប់ទាក់ទង