ឯកឧត្តម ហ៊ុន ម៉ា​នី​៖ សស​យក ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ប្រយោជន៍​សង្គមជាតិ​និង​ប្រជាជន​កម្ពុជា​ទាំងមូល​

(​ស្វាយរៀង​)៖ នា​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់កណ្តាល និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នៅ​សាលប្រជុំ​សាកលវិទ្យាល័យ​ស្វាយរៀង មាន​រៀបចំ​ពិធី​ជួប​សំណេះ សំ​ណា​ល​ជាមួយ​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង និង​មានការ​ចូលរួម​ពី​គ្រួសារ ស​.​ស​.​យ​.​ក ថ្នាក់កណ្តាល ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង សរុប​ចំនួន​១៦១០ នាក់ ។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានបញ្ជាក់​ដូច្នេះ​ថា «​ក្នុង​រយៈ ៧​ឆ្នាំ​ចុង​ក្រោយនេះ អ្វីដែល​ធ្វើអោយ​ខ្ញុំ​មាន​មោទនភាព ក្នុងនាម​ខ្ញុំ ស​.​ស​.​យ​.​ក​. ហើយ​មាន​កម្លាំងចិត្ត​ធ្វើ​បន្តទៀត​នោះ​គឺ​៖ សមាជិក សមាជិកា គ្រួសារ ស​.​ស​.​យ​.​ក​. យើង​បាន​រីកលូតលាស់​ជា​បន្តបន្ទាប់​»​។​

​ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សមាជិក សមាជិកា ដែល​ជ្រើសរើស​ពាក់​ឯកសណ្ឋាន​មួយ​នេះ ។

«​ពេល​ប្រជាពលរដ្ឋ​ឃើញ Logo របស់​យើង គឺ​មិនដែល​ផ្សារភ្ជាប់​ទៅ​ភាពអវិជ្ជមាន​នោះទេ ប្រជាពលរដ្ឋ​តែងតែ​ផ្សារភ្ជាប់ ទៅលើ​កិច្ចការ​សង្គម​… នេះហើយ​ចំពោះ​ខ្ញុំ​ជា​មោទនភាព​»​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​យុវជន បន្ត​ចូលរួម​ក្នុង​សកម្មភាព​សង្គម ដោយ​សង្កត់ធ្ងន់ថា «​យើង​ទាំងអស់ មកពី​ប្រភព​ផ្សេងគ្នា និង​អាចមាន​ភាព​ផ្សេងគ្នា ប៉ុន្តែ​យើង​មាននូវ​បុព្វហេតុ​រួមគ្នា​មួយ នោះ​គឺ​ការរួម​គ្នា​បង្កើត​ភាពជា​គំរូ និង​ភាព​វិជ្ជមាន សម្រាប់​សង្គម​យេ​ី​ង និង​សម្រាប់​កូនចៅ​យេ​ី​ង​ជំនាន់​ក្រោយ​។

«​សកម្មភាព​របស់​យេ​ី​ង​នាពេល​កន្លងមក បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ថា យេ​ី​ង​បាន និង​កំពុង​ធ្វេ​ី​អ្វី លេ​ី​ស​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន នោះ​គឺជា​ប្រយោជន៍​សម្រាប់​សង្គម​យេ​ី​ង​ទាំងមូល » ៕ (SN-PK)​

អត្ថបទដែលជាប់ទាក់ទង