ម៉ាឡេស៊ី ក្លាយជាម្ចាស់ជើងឯកបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំតំបន់អាស៊ាន ២០១៩

(ថៃ)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំ ម៉ាឡេស៊ី គ្រងដំណែងជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ អាយុក្រោម១៥ឆ្នាំ ២០១៩ (AFF U15 Championship) ល្ងាចនេះ ក្រោយឈ្នះម្ចាស់ផ្ទះថៃ ២ទល់នឹង១ នៅខេត្តឈុនបុរី។

ជំនួបនេះលេងបាន១៦ នាទីថៃនាំមុខមុនដោយគ្រាប់បាល់កីឡាករ Theekawin Chansri។ ប៉ុន្តែនៅតង់ទី២ នាទីទី៦៩ Izrin Ibrahim ជួយឱ្យម៉ាឡេស៊ីតាមស្មើវិញ។ លុះ១០នាទីបន្ទាប់កីឡាករ Nabil បន្ថែមគ្រាប់ជ័យជំនះឱ្យម៉ាឡេស៊ីឈ្នះ ហើយក្លាយជាម្ចាស់ជើងឯក។ នេះជាជើងឯកលើកទី២របស់ម៉ាឡេស៊ី។

ការប្រកួតនេះកីឡាករថៃពីររូបត្រូវដេញចេញពីទីលាន ក្រោយពិន័យកាតក្រហម ចំនែកម៉ាឡេស៊ីមានកីឡាករម្នាក់ជាប់កាតក្រហម។

ឥណ្ឌូនេស៊ី ដណ្តើមបានចំណាត់ថ្នាក់លេខ៣នៃការប្រកួតនេះ ក្រោយឈ្នះយុវជនវៀតណាម ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្រោយស្មើគ្នា ០ទល់នឹង០៕

អត្ថបទដែលជាប់ទាក់ទង