​ប្រធានាធិបតីហ្វីលីពីននឹងពិភាក្សាអំពីជម្លោះដែនដីក្នុងដំណើរបំពេញទស្សនកិច្ចនៅចិន​

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនបាននិយាយថាលោកគ្រោងនឹងពិភាក្សាអំពីជម្លោះដែនដីកាលពីឆ្នាំ២០១៦ នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកនៅប្រទេសចិន​ក្នុងកំលុងខែសីហានេះ។

កាលពីថ្ងៃព្រហស្បតិ៍ លោក ​Rodrigo Duterte មិនបានផ្តល់ព័ត៌មានលម្អិតឬការពន្យល់ឲ្យច្បាស់លាស់អំពីរបៀបដែលលោកមានគម្រោងលើកឡើងនូវបញ្ហាដែលទាស់ទែងគ្នាខណៈដែលរក្សាវិធីសាស្រ្តដែលមិនប្រឈមមុខដាក់គ្នារវាងហ្វីលីពីននិងចិនដែលលោកបានបង្កើតទំនាក់ទំនងមិត្តភាពនិងស្វែងរកមូលនិធិហេដ្ឋារចនាសម្ព័ន្ធជំនួយ និងការវិនិយោគទ្វេភាគី។

រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន លោក Teodoro Locsin Jr បានបញ្ជាក់ថា ​កាលបរិច្ឆេទ​​ និងរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោក Duterte ​កំពុងស្ថិតក្នុងដំណើរការនៅឡើយ៕ (មាលីកា)


អត្ថបទដែលជាប់ទាក់ទង