ក្រុមបាល់ទាត់នារីកម្ពុជានឹងចេញទៅចូលរួមប្រកួតជើងឯកអាស៊ានស្អែក

(កម្ពុជា)៖ ក្រុមបាល់ទាត់នារី កម្ពុជា នឹងចាកចេញទៅកាន់ខេត្តឈុនបុរី ប្រទេសថៃ ដើម្បីចូលរួម ប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ (AFF Women Championship) ឆ្នាំ២០១៩។

កម្ពុជា ស្ថិតនៅពូលB ហើយនឹងបើកការប្រកួតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយត្រូវជួបជាមួយ ម្ចាស់ផ្ទះវៀតណាម។ ថ្ងៃទី១៨ ខែសីហា កម្ពុជា ប្រកួតជាមួយសហភាពមីយ៉ាន់ម៉ា និងថ្ងៃទី២០ ខែសីហា កម្ពុជា ប្រកួតជាមួយឥណ្ឌូនេស៊ី។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជើងឯកនារី នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង