ព្រឹទ្ធសភា នឹង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​

(​ភ្នំពេញ​)៖ ព្រឹទ្ធសភា នឹង​បើក​សម័យប្រជុំ​ពេញអង្គ បោះឆ្នោត​ជ្រើសរើស​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​មួយរូប ជំនួស​សមាជិក ដែល​ផុត​អាណត្តិ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា​ខាងមុខនេះ​។ បេក្ខជន មាន ២​រូប ជា​សមាជិក​ព្រឹទ្ធសភា គឺ​ឯកឧត្តម លោក អ៊ុំ សារិទ្ធ និង​២.​លោក គង់ សារិទ្ធ​។

​លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​៩ ខែសីហា​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានសម្រេច​តាម​សំណើរ​សុំ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដើម្បី​ជ្រើសរើស​ព្រះអង្គម្ចាស់ ប្រី​យ​សោភ័ណ្ណ ជំនួស​សម្តេចព្រះ​រាជ្យ​បុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ដែល​បាន​សុំ​លាឈប់​ពី​សមាជិក​ព្រឹទ្ធសភា​។

​លោក ម៉ម ប៊ុននាង បន្តថា នៅ​ព្រឹក​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ក៏បាន​សម្រេច​ចំពោះ​សំណើរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​លោក ងិ​ល សុង ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ជំនួស​លោក ឡៅ វិ​សិទ្ធ ដែល​ទទួលមរណភាព កាលពីពេល​កន្លងមក និង​សម្រេច​ទទួលស្គាល់​លោក ឡៅ ថន ជំនួស​លោកស្រី ស៊ឹង ស៊ី​យុ​ត ដែល​ទទួលមរណភាព ជា​សមាជិក​ព្រឹទ្ធសភា នៅ​ភូមិភាគ​ទី​៤ ផងដែរ​។​

អ្នកនាំពាក្យ ក៏បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានសម្រេច​ដាក់​បេក្ខភាព​ចំនួន ២​រូប ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​ឧ​ត្ត​ម​អង្គចៅក្រម ដែល​ផុត​អាណត្តិ នៅពេល​ខាងមុខនេះ​។ បេក្ខជន ដែល​ដាក់ពាក្យ​មក គឺ​អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​ពិនិត្យ​សំណុំ​ឯកសារ បែបបទ ដើម្បី​រៀបចំ​ឈរឈ្មោះ ដើម្បី​ឲ្យ​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត មាន​ចំនួន ២​រូប គឺ​១. លោក អ៊ុំ សារិទ្ធ ២.​លោក គង់ សារិទ្ធ ដែល​លោក​ទាំងពីរ គឺជា​អតីត​អគ្គ​ព្រះ​រា​ជ្ញា និង​ប្រធាន​តុលាការ​។​

​លោក​បញ្ជាក់ថា​«​បេក្ខជន​ទាំងពីរ​រូប សុទ្ធ​តែមាន​លក្ខណៈ​គ្រប់​អ្វី ដែល​អង្គ​ចៅ ក្រម​ត្រូវ​ជ្រើ​ល​រើស​។ អី​ញ្ចឹ​ង ពេលនេះ​អចិន្ត្រៃយ៍​សម្រេច​ហើយ យើង​មាន​សមាជិក ២​រូប តែ​យើង​បោះឆ្នោត​តែ​ម្នាក់​ទេ ព្រោះថា​បេក្ខជន​ឈរឈ្មោះ​បាន លុះត្រា​មាន​អតីត​ភាពជា​ប្រធាន​តុលាការ ឬ​ជា​អង្គចៅក្រម ហើយ​មានបទពិសោធន៍​គ្រប់គ្រាន់​តាម​ការកំណត់​របស់​ក្រុមប្រឹក្សា​អង្គចៅក្រម​ផងដែរ​»​។​

​អ្នកនាំពាក្យ​ដដែល បាន​ឲ្យ​ដឹងថា ចំពោះ​បេក្ខជន​ក្រុមប្រឹក្សា​អង្គចៅក្រម នឹង​ធ្វើឡើង​នៅក្នុង​ស័​យ​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩៕​

 

អត្ថបទដែលជាប់ទាក់ទង