ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្តរតនគិរី ជា​បាតុភូតធម្មជាតិ ដោយសារតែ​ភ្លៀង​ខ្លាំង​!

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែសីហា ឆ្នាំ​២០១៩ បានចេញ​ប្រកាស ស្តីពី ជំនន់​ទឹកភ្លៀង ដែល​បាន និង​កំពុង​កើតឡើង នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្តរតនគិរី​។ តាម​ក្រសួង ទឹក​លិច​នៅ​តំបន់​ទំនាប​នៅ​ខេត្ត​ព្រះសីហនុ និង​ទឹក​ទន្លេស្រែពក ឡើង​លិច​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់ គឺ​បណ្តាលមកពី​ភ្លៀង​ខ្លាំង នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។ ការលិចលង់​នេះ បណ្តាលមកពី​បាតុភូតធម្មជាតិ ហើយ​មិនមែន​មានតែ​នៅ​កម្ពុជា​យើង​នោះទេ សូម្បី​ប្រទេស​ជឿន​លឿន និង​អភិវឌ្ឍន៍​ក៏​មិនអាច​ជៀស​រួច​ឡើយ​។​

​យ៉ាងណាក៏ដោយ ទន្ទឹមនឹង​ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តរតនគិរី ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាសថា មាន​តំបន់​មួយ​ចំណ​យ​ន បាន និង​កំពុង​ជួប​នូវ​កង្វះខាត​ទឹក​នៅឡើយ ដូចជា នៅ​ភាគ​ពាយព្យ​ប្រទេស មានដូចជា ខេត្តបន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕​

អត្ថបទដែលជាប់ទាក់ទង