AFF U18: យុវជនកម្ពុជា ត្រូវជួបក្រុមថៃ រសៀលថ្ងៃនេះ

(ហូជីមិញ, រៀតណាម)៖ ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៨ឆ្នាំ នឹងបន្តការប្រកួតជើងឯកយុវជនអាស៊ានទី២ក្នុងពូលB ដោយត្រូវប៉ះជាមួយក្រុមខ្លាំងថៃ វេលាម៉ោង ៣និង៣០នាទីរសៀល នៅកីឡដ្ឋាន Thanh Long។

ប្រកួតដំបូង ក្រុមគោព្រៃជំទង់កម្ពុជា ចាញ់យុវជនអូស្ត្រាលី ១ទល់នឹង៥។ មួយគ្រាប់វាយបករបស់កម្ពុជា កើតឡើងដោយកីឡាករ សៀង ចន្ធា។ ចំនែកថៃបើកការប្រកួតដំបូង បានត្រឹតតែស្មើ សិង្ហបុរី ១ទល់នឹង១។

ការប្រកួតបន្ទាប់ថ្ងៃទី១១ ខែសីហា កម្ពុជា ប្រកួតជាមួយម៉ាឡេស៊ី។ ថ្ងៃទី១៣ ខែសីហា កម្ពជា ប្រកួតជាមួយ សិង្ហបុរី និងចុងក្រោយថ្ងៃទី១៥ ខែសីហា កម្ពុជា ប្រកួតជាមួយម្ចាស់ផ្ទះវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង