CDC អនុម័ត​គម្រោង​វិនិយោគ​​បង្កើត​រោងចក្រ​​នៅ​កម្ពុ​ជា​តម្លៃ ១២​លាន​​ដុល្លារ​ ​

(ភ្នំពេញ)៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិ​វឌ្ឍ​ន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “EASTCROWN FOOTWEAR INDUSTRY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែក​ជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលរកា សង្កាត់ចាកអង្រែក្រោម ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥២៩​កន្លែង​។

២- “QY BAG & LUGGAGE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេ​ញ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧០​កន្លែង​។

៣- “PRISTINE TEXTILE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀក​បំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៩ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ​ខេត្ត​កំពង់ស្ពឺ​ មានទុនវិនិយោគប្រមាណ ៤,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៩៥កន្លែង៕

អត្ថបទដែលជាប់ទាក់ទង