តំណាងរាស្រ្តមណ្ឌលរតនគិរី ពិនិត្យមើលស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងហក់ឡើង ដល់ចំណុចប្រកាសអាសន្ន

(រតនគិរី)៖ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្ត មណ្ឌលរតនគិរី អមដំណើរដោយលោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញពិនិត្យមើលស្ថានភាពទឹកទន្លេស្រែពក ស្ថិតក្នុស្រុកលំផាត់ ដែលកំពុងហក់ឡើងគួរឲ្យព្រួយបារម្ភ។

លោក ចាន់ ប៊ុនធឿន មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងខេត្តរតនគិរី មានភ្លៀងធ្លាក់ជាប់ៗគ្នារហូត ជាហេតុបណ្តាលឲ្យទឹកទន្កេស្រែពក ហក់ឡើងយ៉ាងខ្លាំង ជិតចូលដល់កម្រិតប្រកាសអាសន្ន។

លោកបានបន្តថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ កម្ពស់ទឹកទន្កេស្រែពក មានកម្រិតកម្ពស់១១,៨០ម៉ែត្រ ខណះដែលកម្រិតប្រកាសអាសន្ន គឺកម្ពស់ទឹក១២ម៉ែត្រ ហើយនៅម៉ោង២រសៀលនេះ ទឹកអាចឡើងដល់ចំណុចប្រកាសអាសន្ន ពីព្រោះនៅផ្នែកខាងលើទឹកកំពុងបន្តហូរធ្លាក់មកផ្នែកខាងក្រោមបន្តទៀត។

ចំណែកលោក ស៊ូ ផល្លី អភិបាលរងស្រុកលំផាត់ បានឲ្យដឹងផងដែរថា មានឃុំចំនួន៣ ស្ថិតនៅតាមបណ្តោយទន្លេស្រពក គឺឃុំសេដា, ឃុំជ័យឧត្តម និងឃុំកាឡែង ដែលមានភូមិចំនួន៨ បានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹកទន្លេស្រែពក។

អភិបាលរងស្រុករូបនេះ បានបន្តថា ទឹកបានហូរចាក់ទៅតំបន់ទំនាប ដែលជាហេតុធ្វើឲ្យស្រែចម្ការ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមភូមិខាងលើត្រូវជន់លិច។ ប៉ុន្តែទោះបីយ៉ាងណា ផលដំណាទាំងអស់មិនទាន់ខូចខាតនោះទេ ពីព្រោះទឹកទើបតែចាប់ផ្តើមលិចព្រឹកមុិញនេះ។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្នអាជ្ញាធរស្រុកបានណែនាំឲ្យប្រជាពលរដ្ឋ នៅក្នុងស្រុកលំផាត់ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយនៅចំពោះមុខនេះ ឃុំ ភូមិ ដែលបានជន់លិចប្ រជាពលរដ្ឋបាននិងកំពុងជម្លៀសទ្រព្យសម្បត្តិ និងសត្វពាហនៈទៅទីទួលសុវត្តិភាពជាបណ្តើៗផងដែរ៕ (SN- ភិរម្យ)

អត្ថបទដែលជាប់ទាក់ទង