ប្រធានាធិបតីស្រីលង្កា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ឋចំពោះបុព្វបុរសខ្មែរដែលបានបូជា និងពលីជីវិតដើម្បីប្រទេសជាតិ នៅវិមានឯករាជ និងបំពាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ឋចំពោះបុព្វបុរសខ្មែរដែលបានបូជា និងពលីជីវិតដើម្បីប្រទេសជាតិ នៅវិមានឯករាជ ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (Maithripala Sirisena) ប្រធានាធិបតីស្រលង្កា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពាក់កម្រងផ្កានៅវិមានព្រះបរមរូប និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»ផងដែរ។

លោកប្រធានាធិបតីស្រីលង្កា Maithripala Sirisena និងលោកជំទាវ បានអញ្ជើញមកដាក់កម្រងផ្កានៅវិមានឯករាជ ដើម្បីគោរពវិញ្ញាណក្ខ័ន្ឋចំពោះបុព្វបុរសខ្មែរដែលបានបូជា និងពលីជីវិតដើម្បីប្រទេសជាតិ។

តាមរយៈទស្សនកិច្ចផ្លូវដ្ឋនេះ គឺនឹងពង្រឹងបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីកាន់តែរឹងមាំល្អប្រសើរថែមទៀត។

តាមកម្មវិធីដែលបានគ្រោងទុក គឺនៅល្ងាចថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និងអញ្ជើញចូលរួមដង្ហែរព្រះមហាក្សត្រកម្ពុជា យាងលៀងសាយភោជន៍ផ្តល់កិត្តិយស ដល់លោកប្រធានាធិបតីនៃប្រទេសស្រីលង្កា និងលោកជំទាវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង