ហ្វីលីពីនប្រកាសអាសន្នទូទាំងប្រទេសបន្ទាប់ពីផ្ទុះ​​ជំងឺគ្រុនឈាមសម្លាប់មនុស្ស​ជាង៦០០នាក់

​(បរទេស)៖ ក្រសួងសុខាភិបាលហ្វីលីពីនបានសម្រេចចិត្តប្រកាសថាការផ្ទុះឡើងនៃជំងឺគ្រុនឈាមក្នុងប្រទេសហ្វីលីពីនគឺជាការរាតត្បាតកម្រិតប្រកាសអាសន្ននៅទូទាំងប្រទេសបន្ទាប់ពីសម្លាប់មនុស្ស៦២២នាក់ក្នុងឆ្នាំនេះ​។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីនបានឲ្យដឹងថាការប្រកាសនេះគឺដើម្បីធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងការផ្ទុះឡើងនៃជំងឺនេះតាមរយៈការអនុញ្ញាតឲ្យរដ្ឋាភិបាលថ្នាក់តំបន់បង្កើនមូលនិធិឆ្លើយតបពិសេស។

ក្រសួងសុខាភិបាលហ្វីលីពីនបានបញ្ជាក់ថាគិតចាប់ខែមករាដល់ថ្ងៃទី២០ខែកក្កដាកន្លងទៅ មានករណីជំងឺគ្រុនឈាមប្រហែល១៤ម៉ឺន៦ពាន់ករណីនៅទូទាំងប្រទេសហ្វីលីពីនដោយកើនឡើង៩៨%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០០១៨៕ ​(មាលីកា)

អត្ថបទដែលជាប់ទាក់ទង