សៀង ចន្ធា ស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងការប្រកួតជាមួយអូស្ត្រាលី ខណៈវៀតណាមឈ្នះ ថៃស្មើ

(ហូជីមិញ, វៀតណាម)៖ កីឡាករយុវជនកម្ពុជាអាយុក្រោម ១៨ឆ្នាំ សៀង ចន្ធា បានស៊ុតបញ្ចូលទី១ ឱ្យក្រុមជម្រើសយុវជនកម្ពុជា ក្នុងការប្រកួតដែលចាញ់អូស្ត្រាលី ១ទល់នឹង៥ នៃព្រឹត្តិការណ៍បាល់ទាត់យុវជនអាស៊ានអាយុក្រោម១៨ឆ្នាំ ២០១៩។

គ្រាប់បាល់កម្ពុជាកើតឡើងនាទីទី ៧៤ ក្រោយពេលអូស្ត្រាលីនាំមុខ ៤ទល់នឹង០។ ប្រាំគ្រាប់របស់អូស្ត្រាលី កើតឡើងដោយកីឡាករ Kai Trewin, Dylan Ruiz-Diaz, Harry McCarty និងពីរគ្រាប់តែឯងរបស់កីឡាករ Brooks។ 

ថ្ងៃជាមួយគ្នានេះដែរ យុវជនថៃបានត្រឹមតែស្មើ សិង្ហបុរី ១ទល់នឹង១ ចំនែកម្ចាស់ផ្ទះវៀតណាមឈ្នះម៉ាឡេស៊ី ១ទល់នឹង០។

ការប្រកួតបន្ទាប់ក្នុងពូល B ថ្ងៃទី៩ ខែសីហា ខាងមុខកម្ពុជា ប្រកួតជាមួយថៃ ម៉ាឡេស៊ីប្រកួតជាមួយសិង្ហបុរី និងវៀតណាមជួបអូស្ត្រាលី។

ការប្រកួតពូលA ថ្ងៃនេះ សហភាពមីយ៉ាន់ម៉ា ប្រកួតជាមួយហ្វីលីពីន ឥណ្ឌូនេស៊ី ជួបជាមួយទីម័រខាងកើត និងឡាវ ប្រកួតជាមួយព្រុយណេ។ ព្រឹត្តិការណ៍នេះនឹងបញ្ចប់នៅថ្ងៃទី១៩ ខែសីហាខាងមុខ៕

 

 

អត្ថបទដែលជាប់ទាក់ទង