ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្សារសាមគ្គីត្រពាំងរពៅ ស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត

(ខេត្តកំពត)៖ មានសេចក្តីរាយការណ៍មកថា ខណៈនេះ អគ្គិភ័យកំពុងតែឆាបឆេះផ្សារសាមគ្គីត្រពាំងរពៅ ស្ថិតនៅក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត។

សេចក្តីរាយការណ៍បាន បន្ថែមថា ឥឡូវនេះសមត្ថកិច្ចកំពុងបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់ដែលនៅក្នុងនោះសមត្ថកិច្ចខេត្តកំពត បានសហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ ផងដែរ។

ទោះជាយ៉ាងណា នៅពុំទាន់មានសេចក្តីរាយការណ៍ បញ្ជាក់អំពីមូលហេតុ នៃអគ្គិភ័យនេះ នៅឡើយទេ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង