TOP​ NEWS៖​ បុរស​ម្នាក់ ​ជាប់​ក្នុង​កន្លៀ​ត​​ថ្ម​ភ្នំកណ្តាលព្រៃ ៣​យប់​ ៤​ថ្ងៃ​ ទើប​រក​ឃើញ​ តែ​…

(​បាត់ដំបង​)៖​ បុរស​ម្នាក់ ​ពេល​កំពុង​ឡើង​លើ​ជញ្ជាំង​ថ្ម​ ដើម្បី​កើប​អាចម៍​ប្រចៀវ​ ក៏​រអិល​ជើង​ធ្លាក់​មក​ជាប់​នឹង​ផ្ទាំង​ថ្ម​ រើខ្លួន​ពុំ​រួច​ នឹង​ជាប់​នៅ​ទីនោះ​ទាំង​ពី​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៩​ ពោល​គឺ​មាន​រយៈពេល​០៤​ថ្ងៃ​ហើយ​ បើ​គិត​មក​ទល់​នឹង​ថ្ងៃនេះ​។​

​ក្រោយ​បាត់​ខ្លួន​៣​យប់​ ៤​ថ្ងៃ​មក​ ក្រុម​គ្រួ​សារបាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​ជួយ​អន្តរាគមន៍​ និង​ក៏​បាន​នាំ​គ្នា​ដើរ​រក​ទៅ​តាម​ទីកន្លែង​ដែល​បុរស​នោះ​ធ្លាប់​បាន​ទៅ​ ដើរ​ប្រមូល​អាចម៍​ប្រចៀវ​ ហើយ​ក៏​បាន​ប្រទះ​ឃើញ​នៅ​រូងភ្នំ​មួយ​នា​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​។​ តែ​ទោះ​យ៉ាងនេះ​ក្តី​ បុរស​រូប​នោះ​ នៅ​មិន​ទាន់​អាច​ជួយ​សង្គ្រោះ​យក​ចេញពី​រូង​ថ្ម​នោះ​បាន​នៅឡើយ​ដែរ​ ហើយ​ពេល​នេះ​សមត្ថកិច្ច​ ក៏​កំពុង​តែ​ជួយ​សង្គ្រោះ​។​

​បើ​តាម​អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​លោក​វរសេនីយ៍ទោ​ សា​រ៉េ​ត​ វិ​សេដ្ឋ​ បាន​លើក​ឡើង​ថា​ តាម​បណ្តឹង​របស់​ម្ដាយ​ជន​រង​គ្រោះ​ គឺ​កូន​ខ្លួន​ដែល​បាន​បាត់​នោះ​មានឈ្មោះ​ ឈ្មោះ​ បូ​រ៉ា​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ទឹកថ្លា​ ឃុំ​អង្គ​របា​ន ​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ គឺ​មាន​រយៈពេល​ ៤​ថ្ងៃ​មក​ហើយ​។​

​ម្តាយ​ជន​រង​គ្រោះ​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៩​ កូន​គាត់​បាន​ចេញ​បាត់​ពី​ផ្ទះ​ ហើយ​មិនឃើញ​វិល​ត្រលប់​មក​វិញ​ទេ​ ទើប​នាំ​គ្នា​ដើរ​រក​ ទើប​ប្រទះ​ឃើញ​ជាប់​ក្នុង​រូងភ្នំ​ នៅ​ចំណុច​ភ្នំ​ចក្រី​ ស្ថិត​ក្នុងភូមិ​ក្បាលហុង​ទឹក​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក​។​

​លោក​វរសេនីយ៍ទោ​ សា​រ៉េ​ត​ វិ​សេដ្ឋ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កន្លែង​កើតហេតុ​ជន​រង​គ្រោះ​ អាច​និយាយ​បាន​ធម្មតា​ មិន​ទាន់​សន្លប់​បាត់ស្មារតី​នោះ​ទេ​។​ ជន​រង​គ្រោះ​ក៏​បាន​និយាយ​ថា​ ខ្លួន​ឡើង​ទៅ​កើប​អាចម៍​ប្រចៀវ​ ភ្លាម​នោះ​ក៏​បាន​ជ្រុះ​ពិល​ ហើយ​ខ្លួន​ក៏​បាន​ដើរ​រក​ពិល​ ក៏​រអិល​ធ្លាក់​ជាប់​ក្នុង​កន្លៀ​ត​​ថ្ម​តែ​ម្ដង​៕​

អត្ថបទដែលជាប់ទាក់ទង