ស.ស.យ.ក. ចូលរួមបន្ថែម ក្នុងទិសដៅតែមួយដល់ការអភិវឌ្ឍ និងផ្តល់សេវាកម្មជូនប្រជាពលរដ្ឋ ឬកសាងសមិទ្ធផលផ្សេងៗ

(ព្រៃវែង)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង នាព្រឹកថ្ងទី៧ ខែសីហា ឆ្នាំ២០១៩។

នៅក្នុងពិធីនេះដែរ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា «ស.ស.យ.ក. បានចូលរួមបន្ថែម ក្នុងទិសដៅតែមួយដល់ការអភិវឌ្ឍខេត្ត មិនថាការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋ ការរៀបចំកម្មវិធី ឬកសាងសមិទ្ធផលផ្សេងៗ សម្រាប់ខេត្ត និងជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។ សកម្មភាពទាំងអស់ពិតជាមានតម្លៃ ហើយខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណសម្រាប់ការចូលរួម ក៏ដូចជាការលះបង់របស់យុវជន យុវនារី និងសមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់គ្នា»៕

 

អត្ថបទដែលជាប់ទាក់ទង