មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០១៩ ទទួលបានថវិកាចំនួន១,៨៣០,១៣៣,៤០០ រៀល និង១៩៥,២៧០ដុល្លារអាមេរិក ពីសប្បុរសជន

(ភ្នំពេញ)៖ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា ​​​​​​ក្នុងខែកក្កដា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលដៅចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាបរិច្ចាគពីសប្បុរសជននានា នូវទឹកប្រាក់សរុបចំនួន១,៨៣០,១៣៣,៤០០ រៀល និង១៩៥,២៧០ ដុល្លារអាមេរិក។

សេចក្តីប្រកាសព័ត៌មាន បានបន្តទៀតថា មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឲ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា៕

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង